ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
រដ្ឋបាលខេត្តកោះកុងបាន សម្រេចបិត ជាបណ្ដោះអាសន្ននូវតំបន់ ទេសចរណ៍មួយចំនួន ក្នុងស្រុកចំនួនពីរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង
Thu,27 May 2021 (Time 08:19 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 104នាក់)

កោះកុង÷រដ្ឋបាលខេត្តកោះកុងចេញសេចក្តីសម្រេច (ស្តីពី) ការ
បិទជាបណ្ដោះអាសន្ននៅតំបន់ ទេសចរណ៍មួយចំនួនក្នុងស្រុក ស្រែអំបិល និងស្រុកថ្មបាំងខេត្ត កោះកុង ដែលកំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

យោងសេចក្តីសម្រេចរបស់រដ្ឋ
បាលសាលាខេត្តកោះកុង កាល ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹង ទីតាំងដែលត្រូវបិតទី១. ត្រូវបានបិទជាបណ្ដោះអា សន្ន នៅតំបន់ ឆ្នេរនេសាទ ឆ្នេរកោងកាង ស្ថិតក្នុងឃុំជ្រោយ ស្វាយ កោះខ្យង ស្ថិតក្នុងឃុំជីខ ក្រោម និងស្ទឹងពពក ស្ថិតក្នុងឃុំដងពែង នៃស្រុកស្រែអំបិល ខេត្ត កោះកុង ដែលជាតំបន់ កំពុងមានការឆ្លងរាលដាលជំងឺកូវីដ19 ចូលក្នុងសហគមន៍ ។ និងបិទជាបណ្ដោះអាសន្ននូវ សហគមន៍ អេកូទេសចរណ៍ជីផាត ស្ថិតក្នុងឃុំជីផាត នៃស្រុកថ្មបាំង ចាប់ពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ រហូតដល់មានការជូនដំណឹងជា ថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ-19 ។

ទី២. ក្នុងអំឡុងពេល នៃការបិទជាបណ្ដោះអាសន្ន នៅតំបន់ខាង លើ គណៈអភិបាលស្រុកស្រែអំ បិល គណៈអភិបាលស្រុកថ្មបាំងនិងគណៈកម្មការនានាដែលពាក់ ព័ន្ធ ត្រូវដាក់ចេញវិធានការគ្រប់ គ្រង រឹតត្បិត ឬហាមឃាត់ការធ្វើ ដំណើរ និងចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រងនិងធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការ សុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ឲ្យហ្មត់ចត់ នឹងខ្ចាប់ខ្ចួន អនុលោមតាម បទប្បញ្ញត្តិច្បាប់ និងលិខិតបទ ដ្ឋានជាធរមាន ។

ទី៣. ចំពោះរថយន្តឈ្នួលដឹកមនុស្សចេញ-ចូល ស្រុកស្រែអំបិល ត្រូវបិទការចរាចរណ៍ក្នុងរយៈពេលមួយសប្តាហ៍ និងរថយន្តដឹកទំនិញ ត្រូវធ្វើតេស្តរហ័សលើអ្នកបើកបរនិងព្រូឡានជាប្រចាំ នឹងមិនអនុញ្ញាតឲ្យចូលទៅក្នុងសារជាដាច់ខាត ។

ទី៤. ត្រូវអនុវត្តការផាកពិន័យ ជាអន្តរការណ៍ ចំពោះបុគ្គលណា ដែលមិនចូលរួម និងមានចេតនា មិនគោរពតាមវិធានការសុខាភិ បាល និងវិធានការរដ្ឋបាល របស់រដ្ឋបាលខេត្តកោះកុង ដែលកំពុងមានជាធរមាន ដោយមិនរាប់បញ្ចូលបទល្មើសព្រហ្មទណ្ឌដទៃ ទៀត ។

ទី៥. បទប្បញ្ញត្តិ របស់រដ្ឋបាលខេត្តកោះកុង ទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹង សេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។

ទី៦. នាយករដ្ឋបាលសាលាខេត្តស្នងការនគរបាលខេត្ត មេបញ្ជា ការកងរាជអាវុធហត្ថខេត្តមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិលអភិបាលនៃគណៈអភិបាលស្រុកថ្មបាំង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពជំ នាញពាក់ព័ន្ធ ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយសុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ