ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឈើប្រណិតខុសច្បាប់ប្រភេទសុក្រមចំនួន2,​771ម៉ែត្រីគុណត្រូវបានកម្លាំងចម្រុះចុះបង្រ្កាប
Thu,27 May 2021 (Time 07:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 227នាក់)

(រតនគិរី) ឈើប្រណិតខុសច្បាប់ប្រភេទសុក្រមចំនួន2,​771ម៉ែត្រីគុណត្រូវបានកម្លាំងចម្រុះចុះបង្រ្កាប

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១​ វេលាម៉ោង ១៤និង០០នាទី​ ម្សិលមិញនេះ​ រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើក្រុងបានលុង​ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបរោងសិប្បកម្មកែឆ្នៃឈើខាងលេីត្រង់ចំណុច ទល់មុខសាលាបឋមសិក្សាឡាបានសៀក ស្ថិតនៅក្នុង ភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង​ ខេត្តរតនគិរី។

តាមមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីកម្លាំងបានចុះបង្ក្រាបទីតាំងសន្និធិឈើគ្មាន លិខិតអនុញ្ញាត និងបានរឹបអូសឈើអារ ប្រភេទសុក្រម ចំនួនសរុប ២,៧៧១ ម៉ែត្រត្រីគុណ។ ឈើទាំងនោះត្រូវបានដឹកជញ្ជូនយកមក រក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើលំផាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែកម្ចាស់រោងសិប្បកម្ម កែច្នៃគ្រឿងសង្ហារឹម ដែលមិនមានច្បាប់ទម្លាប់ ត្រឹមត្រូវខាងលើនេះ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើតម្រូវអោយបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើផងដែរ៕ដោយនាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ