ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ធ្វើអញ្ចឹងដើម្បីផលប្រយោជន៍ជាតិឬដើម្បីប្រយោជន៍ឯកជនបុគ្គល? ស្លាក់សញ្ញាលើបង្គោលបន្ថយល្បឿនផ្លាស់ប្តូរខុសបច្ចេកទេសឬគេមានចេតនាផ្លាស់ប្តូតែម្តង?
Mon,24 May 2021 (Time 06:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 93នាក់)

ខេត្តបាត់ដំបង,ស្រុកសំពៅលូន
សូមឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ​ការនិងដឹកជញ្ជូនមេត្តាជួយស្រាវជ្រាវរកអ្នកកាត់បន្ថយស្លាក់សញ្ញាគីឡូកំណត់ល្បឿនចេញចូលពីប្រជុំជនមួយចំនួនក្នុងស្រុកសំពៅលូនកំពុងតែមិនប្រក្រតីដោយមានជនខិលខូចលួចផ្លាស់ប្ដូរតាមទំនើងចិត្ត
បង្គោលស្លាកសញ្ញាបន្ថយល្បឿនអោយនៅត្រឹម ៦០ km/h ចំនួន០១ត្រូវបានគេប្តូរមកនៅត្រឹម៤០km/hសំរាប់ការចេញពីរប្រជុំជន ដែលបញ្ហានេះបានធ្វើអោយប្រជាពលរដ្ឋពិសេសគឺអ្នកបើកបរមានចម្ងល់យ៉ាងខ្លាំងព្រោះអ្វីដែលសុីសង្វាក់គ្នានោះគឺក្រុមប៉ូលិសចរាចរណ៍បានយកទីតាំងបង្គោលដែលមានស្លាកសញ្ញាក្នុងទិសដៅចេញពីទីប្រជុំជន  ធ្វើជាទីតាំងត្រួតពិនិត្យល្បឿនយានយន្តតែម្តង ។គួរបញ្ជាក់ថាទីតាំងដែលមានស្លាកសញ្ញា៦០km/hចេញពីរប្រជុំជននេះ  គឺស្ថិតក្នុងភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយសារតែស្លាកសញ្ញាចរាចរណ៍បន្ថយល្បឿនចេញពីរប្រជុំជនក្នុងស្រុកសំពៅលូន  ត្រូវបានគេលួចបិទបន្ថែមលើផ្លាក់សញ្ញាចាស់  ដោយស្លាក់សញ្ញាចាស់៦០km/hទៅ៤០km/h ថ្មីវិញ  ដែលទីតាំងថ្មីនេះគឺស្ថិតក្នុងទិសដៅចេញពីទីរួមស្រុកសំពៅលូន(ចេញពីទីប្រជុំជនទៅស្រុកភ្នំព្រឹក ស្រុកកំរៀង)ជាផ្លូវក្រវ៉ាត់ព្រំដែន។ជាថ្មីៗទៀតហើយ នេះមានរឿងដ៏រសើបនិងភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្រុកសំពៅលូន  ស្ថិតក្នុងភូមិត្រពាំងប្រលឹត  ឃុំសន្តិភាព  ស្រុកសំពៅលូន  ខេត្តបាត់ដំបង គឺ បញ្ហាបង្គោលស្លាកសញ្ញាបន្ថយល្បឿន៦០km/h ដែលមានទិសដៅចេញពីរក្នុងស្រុកសំពៅលូនជាប់និងអធិការដ្ឋាននគបាលស្រុកប៉ុន្តែមួយរយៈក្រោយមកគេឃើញផ្លាក់សញ្ញសនេះ ត្រូវបានចេះពង្រួញពីរ៦០km/hមកនៅ៤០km/h វិញ៕តាមប្រភពពីប្រជាពលរដ្ឋក្នុងហាងកាហ្វេរឺបេនឡានឲ្យដឹងថារឿងរ៉ាវខាងលើដែលកំពុងកើតមានយ៉ាងក្តៅគគុកគឺកើតឡើងសម្រាប់ឲ្យកម្លាំងនគរបាលចរាចរណ៍ខេត្តដាក់កាមេរ៉ាចាប់ល្បឿនទៅលើមធ្យោបាយរថយន្តមួយចំនួនទាំងនេះបានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកសំពៅលូនរិះគន់យ៉ាងខ្លាំងចំពោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកថារឿងកូវីដ-១៩កំពុងតែប្រឈមនឹងបញ្ហាមិនទាន់បានអន់ថយផងបែរជាមកបន្ថែមទៅលើចរាចរណ៍មួយមុខទៀត។គួរបញ្ឈប់បានបញ្ឈប់មួយរយៈសិនទៅទុកឲ្យប្រជាពលរដ្ឋបកដង្ហើមឲ្យបានស្រួលផង!

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ