ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ក្រុមហ៊ុនឆ្នោតមហាសំណាង ជួយឧបត្ថម្ភនូវសម្ភារៈ ដល់រដ្ឋបាលខេត្តកោះកុង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
Thu,08 April 2021 (Time 10:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 169នាក់)

កោះកុង៖ លោក មៀច គីមហុង តំណាងក្រុមហ៊ុនឆ្នោតមហាសំណា និងក្រុមការ ងារ ឆ្នោតមហាសំណាង ខេត្តកោះកុង បានឧបត្ថម្ភសម្ភារៈ ដល់រដ្ឋបាលខេត្ត កោះកុង រួមមាន៖
-ទឹកបរិសុទ្ធ វីតាល ៤០កេស,មីជាតិ ៤០កេស , អង្ករ ១តោន , ម៉ាស់ ១កេសធំ , អាកុល ១កាន ជូនដល់រដ្ឋបាលខេត្ត កោះកុង នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១ នេះ សម្រាប់ប្រយុទ្ធប្រឆាំង ក្នុងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ។

ជាមួយគ្នានោះ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្ត អនុញ្ញាតឱ្យ លោក មៀច គីមហុង តំណាងក្រុមហ៊ុន និងក្រុមការងារឆ្នោតមហាសំណាងខេត្តកោះកុង ជួបសំណេះសំណាល ។
លោក ជំទាវ អភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លា របស់ក្រុមការងារឆ្នោតមហាសំណាង ខេត្តកោះកុង ដែលបានចំណាយនៅថវិកាផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្ត កោះកុង ដែលនេះគឺជាកាយវិការ ឆ្លុះ បញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ ពេលវេលា ។

ឈ្លាតក្នុងឱកាសនោះដែរ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្ត ក៏បានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរខេត្ត ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកោះកុង ក៏ដូចជាទូ ទាំងប្រទេសផងដែរ ។

ជាងនេះទៅទៀត លោកជំទាវ អភិបាល ខេត្ត ក៏បានឱ្យក្រុមការងារ ឆ្នោតមហាសំណាង ខេត្តកោះកុងទាំងអស់ ចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ខ្លួនពីជំងឺកូវីដ-១៩ ។

ជាមួយគ្នាក្នុងឱកាសនោះដែរ លោក មៀច គីមហុង តំណាងក្រុមហ៊ុនឆ្នោតមហាសំណាង បានឱ្យដឹងថា ការជួយ ឧបត្ថម្ភនៅសម្ភារៈ ក្រុមហ៊ុនឆ្នោតមហាសំណាង មានកម្មវិធីឧបត្ថម្ភជារៀងរាល់ខែ បន្ទាប់ពីមានកម្មវិធីធ្វើនៅសាលាខេត្ត ក្រុមហ៊ុននឹងមានកម្មវិធីធ្វើតាមបណ្ដាស្រុក ឃុំ ផ្សេងៗទៀត ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ