ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកហ៊ូ សុគុណ អគ្គស្នងការរងនគបាលជាតិ បានអញ្ចើញសម្ភោធអាគារដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សួរសុខទុក្ខនិងនាំអំណោយ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១
Thu,08 April 2021 (Time 09:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 198នាក់)

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជំុវិញខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុក បុរីអូរស្វាយសែនជ័យ បានអមដំណើរនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញសម្ពោធអាគារមួយខ្នងដាក់ឲ្យប្រលប្រាស់ជាផ្លូវការ។

ជូនដល់កម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០១ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សារឿន និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្មការពារពារ បូរណៈភាពទឹកដី តាមគោលដៅខែ្សបន្ទាត់ព្រំដែនកម្ពុជា ឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ពិធីនេះប្រព្រឹត្តិទៅនៅទីបញ្ចាការវរ:ការពារព្រំដែន៧០១ ស្ថិតក្នុងភូមិឧបសម្ព័ន្ធឬទី្ធសែនជ័យពីរ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នៅក្នុងឱកាសសម្ពោតអាគារមួយខ្នងខាងលើ នាយឧត្តមសេនីយ៍ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ បានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាគ្រឿងឧបភោគបរិភោគមួយចំនួនធំ រួមទាំងសម្ភារបង្កា ទប់ស្កាត់កូវីដ-១៩ដូចជា (ទូរបាញ់អាកុល ១គ្រឿង ម៉ាស់៦០០ ទឹកអាកុល៦កានស្មើ(៣០លីត្រ) ថវិកាចំនួន៣លានរៀល ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ព្រមទាំងបានឧបត្ថម្ភ ដល់តំបន់ប្រតិបត្តិការសឹករងខេត្តចំនួន(១លានរៀល) និងតំបន់ប្រតិបត្តិការសឹករងស្រុកបុរីអូរស្វាយសែនជ័យចំនួន(៥០ម៉ឺនរៀល) នឹងកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យចំនួន(៥០ម៉ឺនរៀល) ផងដែរ៕

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ