ខេត្តស្ទឹងត្រែង: បុរសម្នាក់ជីះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្នទៅបុកនិងគូទគោយន្តកន្ត្រៃពេញទំហឹង ធ្វើឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយកើតហេតុជនរងគ្រោះត្រូវបានកម្លាំង នគបាលរដ្ឋបាលប៉ុស្តិ៍បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង១៨,៣០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះតាបុល លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។បើតាមរបាយការណ៍គរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លុងជ្រៃបានឲ្យដឹងថា: ជនរងគ្រោះឈ្មោះឡាម ឡុំ ភេទប្រុស អាយុ១៧ឆ្នាំ ជាកសិកររស់នៅភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ បើកបរម៉ូតូC.១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០២០ពាក់ស្លាកលេខព្រះវិហា1A.4898 ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនបានជ្រល់ទៅបុកគោយន្តកន្ត្រៃពីក្រោយ ក្នុងទិសដៅស្របគ្នាបណ្តាលអោយជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់សណ្លប់នៅនិងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ បានខលរាយការណ៍ទៅអធិការនគបាលស្រុក សុំរថយន្តដើម្បីដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យខេត្តសង្គ្រោះភ្លាមៗផងដែរ។របាយការណ៍នគរបាលប៉ុស្តិ៍បញ្ចាក់ទផតថា: ម្ចាស់គោយន្តឈ្មោះសៀត សារ៉េត ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុថាឡាបរិវ៉ាត់ ជាអ្នកបើកបរគោយន្តកន្ត្រៃពណ៌ក្រហម មិនមានគ្រោះថ្នាក់អ្វីឡើយ។ចំណែកម៉ូតូនិងគោយន្តកន្ត្រៃទាំងពីរ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយជូនពលរដ្ឋតាមនីតិវិធីនៅពេលក្រោយ។មន្ត្រីនគរបាលក៍បានបញ្ជាក់ផងដែរថាកក្តាដែលបង្ករអោយមានគ្រោះថា្នក់បែបនេះគឺបណ្តាលមកពីអ្នកបើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ចំណែកគោយន្តកន្ត្រៃពុំមានដាក់ចំណាំងផ្លាត ដើម្បីជាសញ្ញាសម្គាល់ពីក្រោយ ដើម្បីឲ្យអ្នកបើកបរពីក្រោយ បានឃើញផងដើម្បីបញ្ចៀសនៅហានិភ័យផ្សេងៗកំឲ្យកើតមាន៕ដោយ:ជួន សារ៉ាន
ព័ត៌មានគួរចាប់អារម្មណ៍
ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)
សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)
កសិផលធម្មជាតិខ្មែរ ដែលដឹកយកលក់អោយថៃ ត្រូវបានគេកំណត់អោយ «បង់ភាសុី» (សហការី)
បុរសម្នាក់ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយ សមត្ថកិច្ចឃាត់ នៅពោធិ៍សាត់ (សហការី)
ព្រៃអង់តែនបានស្រែកទ្រហោយំដើម្បីស្វែងរកអ្នកការពារពិតប្រាកដ ()
វីដែអូ