ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ដែលតែងតែបង្កចលាចលនៅក្នុងក្រុងខេមរភូមិន្ទ
Wed,07 April 2021 (Time 02:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 246នាក់)

កោះកុង÷ក្មេងទំនើងមួយក្រុម ដែលតែងតែបង្កចលាចលនៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល​ក្រុង​ខេមរភូមិន្ទ​ បាន​ធ្វេី​ការ​ឃាត់​ខ្ខ្លួន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ។

សមត្ថកិច្ចបានឱ្យដឹងថា ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោគង់ មនោ ស្នងការនគរបាលខេត្តកោះកុងនឹងបានទទួលបញ្ជាពីលោកអធិការ កម្លាំងជំនាញអធិការដ្ថាននគរបាលក្រុងខេមរៈភូមិន្ទ បើកការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំ នួន០៥នាក់ មាន​ឈ្មោះ​ដូច​ខាងក្រោម​ ៖

១-ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកកាន់កាំបិតផ្គាក់ ។
២-ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរៈភូមិន្ទ អ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាព ។
៣-ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព ។
៤-ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទួលគគីរ ឃុំទួលគគឺរ ស្រុកមណ្ឌលសីមា ជាអ្នកកាន់កាំបិតតាំងតោ ។
៥-ឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព ។

សមត្ថកិច្ចឱ្យដឹងថា មុខសញ្ញាសង្ស័យខាងលើធ្វើសកម្មភាពបំរុងយកដុំថ្មនិងកាំបិតប្រើអំពើហឹង្សាទៅលើឈ្មោះណាវ សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស អាស័យដ្ឋាននៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចមាត់ សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ​ ។ ប៉ុន្តែមិនទាន់បង្កឲ្យមានរបួសស្នាមនៅឡើយទេ ត្រូវបានកងកម្លាំងយើងទប់ស្កាត់ទាន់ពេលដោយពួកគេរត់គេចខ្លួន ទើបតែនៅល្ងាចថ្ងៃទី០៦-មេសា-២០២១នេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនពួកគេបាន ។

បច្ចុប្បន្ន​ ករណីខាងលើកងកម្លាំងយើងកំពុងកសាងសំណុំរឿង​ចាត់ការ​ទៅតាមនីតិវិធីច្បាប់ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ