ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោក ស្រ៊ុន ដារិទ្ធ អញ្ជើញជាអធិបតីប្រគល់ទូកម៉ាស៊ីន១គ្រឿង ជូនដល់កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនម្រើច
Tue,06 April 2021 (Time 09:14 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 76នាក់)

ខេត្តមណ្ឌលគិរី: នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ លោកស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់ទូកម៉ាស៊ីន១គ្រឿង ជូនដល់កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនម្រើច នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ដើម្បីប្រើប្រាស់ និងសហការចុះល្បាតក្នុងភូមិសាស្រ្ត តាមដងទន្លេស្រែពកក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានក្នុងដែនសមត្ថកិច្ច ជាមួយមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោកនាយកដែនជម្រកសត្វព្រៃស្រែពក និងលោកមេបញ្ជាការរងនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ផងដែរ។

ឆ្លៀសក្នុងឱកាសនោះនាយ និងនាយរងនគរបាលប៉ុស្តិ៍ការពារព្រំដែនម្រើច ក៏សូមថ្លែងអំណរគុណដល់លោកសាយ សំអាល់ និងលោកស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានផ្ដល់ទូកម៉ាស៊ីន១គ្រឿងនេះ សម្រាប់បម្រើឲ្យការដឹកជញ្ជូនសម្ភារៈ ក៏ដូចធ្វើការចុះល្បាតបទល្មើសផ្សេងៗ ដែលមាននៅក្នុងដែនទឹកទន្លេស្រែពក ក្នុងកិច្ចសហការដ៏ជិតស្និទ្ធជាមួយមន្រ្តីឧទ្យានុរក្ស របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីផហដែរ៕

ដោយ:មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ