ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អភិបាលខេត្តបន្ទាយមានជ័យ ចុះដោះស្រាយបញ្ហបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅប៉ោយប៉ែត
Tue,06 April 2021 (Time 09:12 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 149នាក់)

(ខេត្តបន្ទាយមានជ័យ):ថ្ងៃចន្ទទី៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយរួមលោក គាត ហ៊ុល អភិបាលក្រុង មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោសារខ្យល់កន្ត្រាក់ នៅភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងផ្សារ ចំនួន២ផ្សារ ក្នុងភូមិក្បាលស្ពាន១ ត្រូវខ្យល់កន្ត្រាក់រលំបើងដួល ។

កិច្ចការដោះស្រាយបន្ទាន់ ជូនដល់បងប្អូនប្រជាពលរដ្ឋ បានជម្រកផ្ទះសម្បែករស់នៅ ខ្ញុំជាមួយក្រុមការងារក្រុង បានផ្តល់សង្ក័សី ជូនកងកម្លាំងទាំង៣ មានយោធា នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ដើម្បីរៀបចំជួសជុលឡើងវិញ លើផ្ទះខូចខាតធ្ងន់ស្រាល ចំនួន ១៩ខ្នងផ្ទះ អស់សង្ក័សី ចំនួន២១៧ សន្លឹក និងឈើមួយចំនួន។ ដោយឡែកផ្សារដែលបងប្អូនអាជីវករលក់ដូរ ខាងម្ចាស់ក្រុមហ៊ុនទាំង២ បាននឹងកំពុងជួសជុលរៀបចំឲ្យបានរឹងមាំឡើងវិញ។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម អ៊ុំ រាត្រី សូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីបង្ករជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង។

ជាមួយគ្នានេះ ឯកឧត្តមក៍សូមចូលរួមស្តាយចំពោះការបាត់បង់ ខូចខាតទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋយើង ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ