ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អភិបាលខេត្តមណ្ឌលគិរីទទួលអំណោយពីសប្បុរសជនរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩
Sat,03 April 2021 (Time 11:21 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 87នាក់)

ខេត្តមណ្ឌលគិរី: នៅរសៀលថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២១នេះ លោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌល គិរី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានទទួលនូវគ្រឿងឧបភោកបរិភោគ រួមមាន: មីម៉ាម៉ាចំនួន ៥កេះធំ និងទឹកសុទ្ធវីតាល់ចំនួន២០កេះ ពីលោកឃន សិទ្ធ នាយកទីចាត់ការធនធានមនុស្ស និងភរិយា យកមកចែកជូនដល់កងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ឈរជើងការពារទប់ស្កាត់ជម្ងឺកូវិដ១៩ នៅតាមបន្ទាត់ព្រំដែន ខេត្តក្រចេះ និងខេត្តរតនគិរី។

ក្នុងឱកាសនេះផងដែរលោកអភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំគុណចំពោះលោកឃន សិទ្ធ និងភរិយា ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលសាលាខេត្តមណ្ឌលគិរី សម្រាប់បែងចែក ចែកជូនដល់មន្រ្តីសុខាភិបាល និងកងកម្លាំងដែលឈរជើងនៅតាមព្រំដែនជាប់ខេត្តរតនគីរី និងខេត្តក្រចេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩។

បន្ទាប់មកលោកអភិបាលខេត្តក៏បានជូនពរដល់លោកឃន សិទ្ធ និងភរិយា សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ៕

ដោយ:មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ