ខេត្តស្ទឹងត្រែង: សមត្ថកិច្ចឆ្មក់បង្ក្រាបមេឃ្លោងជួញដូរថ្នាំញៀន ជនជាតិឡាវម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀន ៣កញ្ចប់ធំ ជិត៣គីឡូគ្រាមលួចឆ្លងដែន ដោយមានការបញ្ផាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោអូត សុីវុត្ថា ស្នងការដ្ឋាននគរបាលខេត្ត នឹងមានការសម្របសម្រួលពីឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រតិបតិការនេះធ្វើឡើងនៅថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:៣០នាទី បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ០១ករណីនេះ ធ្វើឡើងនៅចំណុចក្បែរស្ពានទី២ ផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។លោកឧត្តមសេនីយ៍ទោអ៊ូត ស៉ីវរត្ថា ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យប្រាប់អ្នកសារព៍ត៌មានយើងដឹងដែរថា: កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគបាលខេត្ត បានធ្វើការអង្កេតស្រាវជ្រាវ និងឃ្លាំមើលនូវសកម្មភាព មេឃ្លោងជួញដូរថ្នាំងញៀនឆ្លងដែនខុសច្បាប់ ទើបឈានដល់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាងថ្នាំញៀន៣កញ្ចប់ធំ រួចនាំខ្លួនជនសង្ស័យនិងវត្ថុតាង មកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តនិតិវិធី។លោកចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា: ជនសង្ស័យខាងលើឈ្មោះភិត សាម៉នណយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ ទីលំនៅ ភូមិហាតសាឃូន ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ដកហូតវត្ថុតាងសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ធំប្រភេទមេតំហ្វេតាមីនចំនួន ០៣ដុំធំ (២៩៩០,២គីឡូក្រាម)។លោកបន្តថា: បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានមន្រ្តីអនុវត្តច្បាប់ នៃផែនការងារប្រឆាំងគ្រឿងញៀន រៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនីតិវិធី។ដោយ:មាស សុផាត
ព័ត៌មានគួរចាប់អារម្មណ៍
ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)
សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)
កសិផលធម្មជាតិខ្មែរ ដែលដឹកយកលក់អោយថៃ ត្រូវបានគេកំណត់អោយ «បង់ភាសុី» (សហការី)
បុរសម្នាក់ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយ សមត្ថកិច្ចឃាត់ នៅពោធិ៍សាត់ (សហការី)
ព្រៃអង់តែនបានស្រែកទ្រហោយំដើម្បីស្វែងរកអ្នកការពារពិតប្រាកដ ()
វីដែអូ