ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
អាជ្ញាធរខេត្តកោះកុងប្រើធម៌ក្តៅ ទៅលើសំណង់អាណាធិបតេយ្យ បែងចែកគ្នាជាឡូតិ៍ ចំនួន ៦២ ក្បាលដី ដែលសាងសង់នៅលើដីផ្លូវរដ្ឋ បន្ទាប់ពីមានការចុះរុះរើ និងបានហាមឃាត់ជាច្រើនដងកន្លងមក នៅក្នុងសង្កាត់ស្មាច់មានជ័យ
Sat,03 April 2021 (Time 11:15 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 130នាក់)

កោះកុង÷នៅថ្ងៃពុធទី៣១ ខែមីនា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខេត្តកោះកុង ដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត និងមានការសម្របសម្រួលដោយលោក វ៉ៃ ភីរម្យ ព្រះរាជ្ញារងសាលាដំបូងខេត្ត និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរ: ភូមិន្ទ បានដឹកកម្លាំងចម្រុះចុះរុះរើសំណង់អាណាធិបតេយ្យ ដែលសាងសង់និងហ៊ុព័ទ្ធរបង បែងចែកជាដីឡូតិ៍ ជាដីរបស់រដ្ឋ ត្រង់ចំណុចខាងកើតជាប់របងប្រលានយន្តហោះ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ: ភូមិន្ទ ខេត្តកោះកុង ។

លោក សុខ សុទ្ធី អភិបាលរងខេត្ត បានឱ្យដឹងថា ដីដែលជនខិលខូចបានលួចបែង ចែកជាដីឡូតិ៍ ដែលមានក្បាលដីចំនួន ៦២ ក្បាលដី ហើយលួចសង់ខ្ទម និងហ៊ុមព័ទ្ធរបងចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន ដែលជាដីផ្លូវរបស់រដ្ឋសម្រាប់អភិ វឌ្ឍន៍ជាសាធារណៈ ថ្ងៃនេះកម្លាំងគណៈបញ្ជារការខេត្ត.ក្រុង ចុះរុះរើខ្ទមនិងវ៉ៃរបងចេញឱ្យអស់ ហើយអាជ្ញាធរក្រុង អាជ្ញាធរមូលដ្ឋាន និងធ្វើការស្រាវជ្រាវរកមេខ្យល់ឱ្យឃើញ ដើម្បីមាននីតិវិធីច្បាប់ ។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរ:ភូមិន្ទ បានឱ្យដឹងថា ក្រោយពីមាន ការរុះរើសំណង់អាណាធិបតេយ្យ នៅចំណុចខាងលើរួចរាល់ហើយ លោកបានមានវិធានការក្តៅ ដោយអនុវត្តន៍ តាមបទបញ្ជាររបស់គណៈបញ្ជាការឯកភាពខេត្ត ក្នុងការស្រាវជ្រាវរកមេខ្យល់ ដែលជាជនខិលខូចឱ្យឃើញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ។ លោកបានដាក់កម្លាំងល្បាត ដើម្បីឃ្លាំចាំមើលជនខិលខូចលួច សង់សំណង់អាណាធិបតេយ្យបន្តទៀត។

គួរបញ្ជាក់ថា សំណង់អាណាធិបតេយ្យដែលសាងសង់លើដីផ្លូវរដ្ឋ ជាប់របងខាងកើតព្រលានយន្តហោះ កន្លងមកអាជ្ញាធរក្រុងបានចុះហាមឃាត់ និងរុះរើជាច្រើនដងមកហើយដែរ តែជនខិលខូចច្រើនតែលួចសាងសង់នៅពេលយប់ ។ ហើយពេលអាជ្ញាធរមានចំណាត់ការយ៉ាងក្តៅគគុកនេះដែរ មិនឃើញមានម្ចាស់ណាមួយចេញមុខមកនោះឡើយ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ