ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អាជ្ញាធរខេត្តបន្ទាយមានជ័យនិងកងកម្លាំងបន្ត ចុះពិនិត្យ ព្រមទាំង ដាក់បទបញ្ជា យ៉ាងតឹងរឹង ចំពោះ កងកម្លាំង ដែលទទួល គ្រប់គ្រង គោលដៅ បិទការធ្វើចរាចរណ៍ ត្រូវអនុវត្តន៍ ឱ្យបាន ម៉ឺងម៉ាត់ ចំពោះវិធានការមួយនេះ !!!
Sun,25 April 2021 (Time 07:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 317នាក់)

ខេត្តបន្ទាយមានជ័យ៖ ដើម្បី ឱ្យមាន ទំនុកចិត្ត និង ប្រសិទ្ធិភាពខ្ពស់ ចំពោះ វិធានការ បិទខ្ទប់ ចរាចរណ៍ចេញ ចូល ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅព្រឹក ថ្ងៃអាទិត្យ ១៤ កើត ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រួមដំណើរដោយ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ • លោកឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធាភូមិភាគទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យ យ៉ាងយកចិត្តទុកដាក់ ចំពោះ កម្លាំងចម្រុះ ទាំង៣ប្រភេទ និងមន្ត្រីជំនាញរដ្ឋបាលក្រុង ដែល កំពុងខិតខំបំពេញភារៈកិច្ច បិទខ្ទប់ការចេញ-ចូលយ៉ាងម៉ត់ចត់ ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ១០៩ សសរ របស់រដ្ឋបាលខេត្ត ស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ចាប់ពីចំណុចផ្លូវខាងកើតវត្តស្ទឹងបត់ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ឆ្ពោះទៅផ្លូវ៥០ម៉ែត្រស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោងសូន្យនៃថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០២១ រហូតថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជម្ងឺនេះមិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ។

*នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន ឧបត្ថម្ភ ថវិកា ដល់កងកម្លាំង ដែលចុះបំពេញបេសកកម្ម និងឈរជើងនៅទីនោះ ទាំងថ្ងៃ ទាំងយប់ សម្រាប់លើកទឹកចិត្តផងដែរ។

*ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជា យ៉ាងតឹងរឹង ចំពោះ កងកម្លាំង ដែលទទួល គ្រប់គ្រង គោលដៅ បិទការធ្វើចរាចរណ៍ សូម យកចិត្តទុកដាក់ ហើយធ្វើយ៉ាងណា ត្រូវអនុវត្តន៍ ឱ្យបាន ម៉ឺងម៉ាត់ ចំពោះវិធានការមួយនេះ និង សុំការយោគយល់ ចំពោះករណី បិទការធ្វើ ចរាចរណ៍ចេញចូល ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត នេះ ដែលមាន លោកឧត្តមសេនីយ៍ត្រី ទុន រ៉ាឌីស្នងការរង ទទួលបន្ទុកការងារព្រំដែនខេត្តបន្ទាយមានជ័យ ដែលជាមុខការទទួល គ្រប់គ្រង គោលដៅ ខាងលើ ព្រោះ ការធ្វើឡើងនេះ គឺ ជាការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ក្នុងគោលបំណង ទប់ស្កាត់ការីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ដើម្បី ប្រជាពលរដ្ឋ និងសង្គម ជាតិយើង ទាំងអស់គ្នា សូមចូលរួមអនុត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ