ខេត្តកំពង់ធំ÷នាថ្ងៃទី១៩.៤.២០២១.ទាល់តែបែកមុខប្រឡាក់ឈាមជាប់នឹងឈើទើបដឹងថាជាឈាមរបស់ប្រធានមន្ទីកសិកម្ម នឹងឈាមរបស់នាយខណ្ឌរដ្ឋបាលព្រៃឈើ រងខណ្ឌ.នឹងនាយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរ ជាអ្នកដោះលែងឡានដឹកឈើរបស់កូនឈ្មួញម្នាក់ដែលមានឈ្មោះឆេង.ធី.សព្វថ្ងៃនេះបានដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងសកម្មចេញពីព្រៃឡង់ យកមកអោយចែលីនដែលមានដេប៉ូរធំជាងគេនៅលើទឹកដីខេត្តកំពង់ធំម្ចាស់ដេប៉ូរដែលមានឈ្មោះ ចែ លីន នេះពូកែប្រើសម្ដីបញ្ចុះសាលិកាលិនថោងណាស់និយាយទៅកាន់លោកជំនាញទាំង៤ព្រះអង្គខាងលើនេះគឺទទួលបញ្ជាពី ចែ លីន ទាំងអស់មិនហ៊ានប្រកែកអ្វីឡើយ ដេប៉ូរនៅក្នុងខេត្តកំពង់ធំសម្រាប់អោយកូនឈ្មួញដឹកចេញពីដេប៉ូរដែលនៅក្នុងព្រៃឡង់យកមកហែកប៉េសេដឹកលក់តាមបណ្ដាលស្រុកក្រុងបន្តទៀតប្រភពពីប្រជាពលរដ្ឋនាំគ្នារិះគន់យ៉ាងចាស់ដៃទៅលើលោក ប៉ែន វណ្ណារិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ និងលោកប៊ុន សុធីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ព្រមទាំងលោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំទទួលមុខងារបង្រ្កាបធនធានធម្មជាតិ ហើយនិងលោក ហាក់ សុធី នៃសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរ មានការឃុបឃិតគ្នាជួយរត់ច្បាប់អោយ ចែ លីន បើកដេប៉ូរមួយកន្លែងទៀតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅជាប់នឹងភូមិសាស្រ្ដទឹកដីព្រៃឡង់ងាយស្រួលនឹងប្រើល្បិចជាទីបំផុតក្នុងការបំផ្លាញធនធានធម្មជាតិ និងដឹកចេញពីព្រៃឡង់យ៉ាងសប្បាយព្រោះអីជំនាញអ្នកបើកដៃឲ្យបែបនេះ។ឡានកូរ៉េ៥តោនរបស់កូនឈ្មួញដែលមានឈ្មោះ ឆេង ធី ជាអ្នកគ្រប់គ្រងដេប៉ូរព្រៃឡង់ផងហើយដឹកយកមកដាក់ដេប៉ូរស្របច្បាប់នៅក្នុង ខេត្តកំពង់ធំ ផង ទោះបីសមត្ថកិច្ចជំនាញទាំង ៤ ព្រះអង្គកំពុងតែលេងល្បិចឆ្ពិនភ្នែកជាមួយ ចែ លីន យ៉ាងណាក៏ដោយនៅតែមហានជនមើលឃើញពីទង្វើបំភ្លេចបំផ្លាញធនធានធម្មជាតិនៅក្នុងព្រៃឡង់ដែរ ឡានដឹកឈើរបស់កូនឈ្មួញ ចែ លីន ត្រូវបានកម្លាំងកងរាជអាវុធហ្ថលើផ្ទៃប្រទេសចាប់បានកាលពីថ្ងៃទី១៥.៤.២០២១.រួចហើយប្រគល់ជូនទៅលោក ហាក់ សុធី នាយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរដោយមានការឯកភាពគ្នាទាំង៤ព្រះអង្គខាងលើនេះហើយទើបដោះលែងឡាននោះទៅវិញ។ទង្វើទាំងនេះគឺបញ្ជាក់បានថាមិនបានចូលរួមជាមួយនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យជំនាញនៅតាមគោលដៅនិងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវដាច់ខាតត្រូវបង្ក្រាបឲ្យខានតែបានតែចំណែកលោកទាំងបួនខាងលើវិញបែរជាធ្វើផ្ទុយពីអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលនិងមិនគោរពតួនាទីរបស់ខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ