ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានកំពុងមមាញឹក ក្នុងការយុទ្ធនា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ជូនដល់បុគ្គលិកក្រុមហ៊ុនសាធារណ: នៅក្នុងខេត្តកោះកុង
Sat,10 April 2021 (Time 07:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 210នាក់)

កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង កាលពីរសៀលថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០២១ នេះ បានអញ្ជើញពិនិត្យ និងសួរសុខ
បងប្អូនប្រជាពរដ្ឋ ដែលជាបុគ្គ លិកអង្គការ បុគ្គលិកក្រុមហ៊ុន បុគ្គលិកផ្ទះសំណាក់ និងបុគ្គលិកក្រៅប្រព័ន្ធ ក្នុងខេត្តកោះកុង មកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យយុវជនស្ម័កចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៥ថ្ងៃ នៅក្នុងបរិវេនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះ កុង ។

ក្នុងឱកាសអញ្ជើញចុះសួរសុខ ទុក្ខនោះដែរ លោកជំទាវ អភិ បាលខេត្តកោះកុង បានថ្លែង អំណរគុណ ដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត របស់ឯកឧត្តមហ៊ុន ម៉ានី ដែលបានខិតខំប្រឹង ប្រែង ដោយយកចិត្តទុកដាក់បំផុត ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាបុគ្គលឹកក្រុមហ៊ុន សាធា រណ: ក្នុងខេត្តកោះកុង ក្នុងរយៈ ពេល ៥ ថ្ងៃមកនេះ ។ ជាងនេះទៅទៀត លោកជំទាវ អភិបាល ខេត្ត បានត្រេកអរយ៉ាងខ្លាំង ដោយឃើញទិដ្ឋភាព ក្នុងការ ចូលរួម ពីបងប្អូន ដែលមកចូល រួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ។

លោកជំទាវ អភិបាលខេត្ត បានបន្តទៀតថា វាពិតជាមានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការមកទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នេះ ។ ហើយបន្ទាប់ពីទទួលបានការចាក់វ៉ាក់រួច សូមបងប្អូនអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ។ ពិសេសសូមបងប្អូនបន្តចូលរួមអនុវត្តតាមការអំពាវ នាវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសាអប់រំនានារបស់ ក្រសួងសុខាភិបាល "ស្តីពីវិធាន ការការពារ ជំងឺកូវីដ១៩ " ។

សូមបញ្ជាក់ថា ដំណើរការយុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យយុវ ជនស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី រយះពេលចំនួន០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែមេសា ត្រូវបានបញ្ចប់នៅថ្ងៃទី ០៩ មេសា ឆ្នាំ ២០២១នេះ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ