ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មន្ត្រីជំនាញខេត្តសហការជាមួយអាជ្ញាធរស្រុក ចុះត្រួតពិនិត្យទំនិញនិងចំណីអាហារវេចខ្ចប់ហួសគុណភាព ក្នុងស្រុកអូររាំង
Tue,30 March 2021 (Time 01:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

ខេត្តមណ្ឌលគិរី : នៅព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២១ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំទំនិញខូចគុណភាព (ក.ប.ប)សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរស្រុកអូររាំង ប៉ូលីសសេដ្ឋកិច្ច ចុះពិនិត្យគុណភាព សុវត្ថិភាព ផលិតផល គ្រឿងកំប៉ុង បន្លែ និងទំនិញផ្សេងៗ។ ការចុះពិនិត្យគុណភាពទំនិញ អាហារវិចខ្ចប់ គ្រឿងឧបភោគបរិភោគ ធ្វើឡើងនៅតាមផ្ទះលក់ឥវាន់ចាប់ហួយ និងហាងលក់ទំនិញមួយចំនួន នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

មន្ត្រីជំនាញបានមានប្រសាសន៍ថា: ក្រុមការងារជំនាញរបស់លោក បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និងធ្វើការណែនាំដល់អាជីវករលក់ដូរទាំងអស់ មិនថាទីប្រជុំជនឬទីជនបទឡើយ ក្នុងគោលបំណងធានាឲ្យបាននូវការចែកចាយ លក់ដូរនូវទំនិញដែលមានគុណភាពល្អ មានសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំស្លាកសញ្ញាផលិតផល ឬផលិតផលក្លែងក្លាយ ហួសគុណភាពដែលនាំឲ្យប៉ះពាល់ ដល់សុខភាពអ្នកទិញយកមកបរិភោគ។ ចំពោះទំនិញដែលក្លែងបន្លំស្លាកសញ្ញា ឬផលិតផលក្លែងក្លាយ ទំនិញហួសសុពលភាព អាហារកំប៉ុង ដែលខូចទ្រង់ទ្រាយដើម ដែលមានលក់នៅលើទីផ្សារ នឹងត្រូវដកហូតយកទៅដុតបំផ្លាញចោល ធ្វើឲ្យបះពាល់មុខរបរនិងបាត់បង់ប្រាក់ចំណូលរបស់បងប្អូន។

មន្ត្រីជំនាញបានបញ្ចាក់ថា: នៅក្នុងប្រតិបត្តិការចុះពិនិត្យគុណភាពទំនិញនាពេលនេះ
ក្រុមមន្ត្រីជំនាញបានរកឃើញ ភេសជ្ជៈកំប៉ុងក្លែងក្លាយមួយចំនួន ដូចជាទឹកដោះគោស្រស់ ទឹកដោះគោជូរ មីកញ្ចប់ នំកញ្ចប់ហួសសុពលភាព និង ចាហួយកំប៉ុងវេចខ្ចប់មានអនាម័យ គ្មានកាលបរិច្ឆេទត្រឹមត្រូវ និងគ្មានស្លាកសញ្ញាច្បាស់លាស់។ ទំនិញខូចគុណភាពទាំងនេះ ត្រូវបានមន្ត្រីជំនាញយកទៅដុតកម្ទេចចោល និងមិនត្រូវអនុញ្ញាត្តិយកទំនិញខូចគុណភាព មកលក់នៅលើទីផ្សារឡើយ ។ ក្រុមមន្ត្រីជំនាញ ក៏បានណែនាំអាជីវករ ពីរបៀបមើលទំនិញដែលមានគុណភាព មើលសុពលភាពទំនិញ នឹងត្រូវរៀបចំទំនិញអោយមានសណ្ដាប់ធ្នាប់ មានរបៀបទុកដាក់ កុំឲ្យត្រូវពន្លឺថ្ងៃ ត្រូវបោសជូតសម្អាតជាប្រចាំដើម្បីឱ្យទំនិញមានសោភ័ណភាពទាក់ទាញដល់អតិថិជន ហើយត្រូវដាក់ឲ្យឆ្ងាយពីប្រេងឥន្ធនៈផងដែរ ។

ក្នុងឱកាសចុះពិនិត្យគុណភាពទំនិញនោះផងដែរ ក្រុមមន្ត្រីជំនាញ ក៏បានផ្ដាំផ្ញើនិងណែនាំដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ត្រូវលក់និងទិញផលិតផលណាដែលមានគុណភាពល្អ នឹងត្រូវការពារខ្លួនឲ្យជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង ពីការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ៕

ដោយ:គេហទំព័រ.នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ