ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ល្បែងបក្សីកីឡា អាប៉ោង និងបៀលេងយ៉ាងគឃ្លើន នៅស្រុកចិត្របុរីត្រូវបានសមត្ថកិច្ចបង្ក្រាប
Tue,30 March 2021 (Time 01:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 70នាក់)

ខេត្តក្រចេះ :ល្បែងបក្សីកីឡាបៀ និងអាប៉ោង ស៉ីសងចាក់លុយធំៗដុះស្លែ យ៉ាងគឃ្លើននិងសមត្ថកិច្ចអាជ្ញាធរ ជាពិសេសប្រឆាំងនិងអនុសាសន៍នែនាំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងក្រសួងសុខាភិបាល ក្នុងការរីករាលដាលនូវជម្ងឺកូវិដ ១៩ ដ៍កាចសាហាវនេះ បែជានាំគ្នាប្រមូលផ្ដុំបើកលេងល្បែង រាល់ថ្ងៃទៅវិញ តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តក្រចេះ ធ្វើការបង្ក្រាបានទានើពេលវេលា កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះ។

បើតាមប្រភពបង្ហើបថា: ដោយមានម្ចាស់សង្វៀនមាន់ជល់មួយកន្លែងខាងលើនេាះ បានបើកលេងជារៀងរាល់ថ្ងៃ ចាក់ភ្នាល់ដាក់លុយធំៗ និងសើចហោកញ្ចៀវត្រហឹងអើងគងរំពង ដោយមិនរំខានដល់ សមត្ថកិច្ចអាជ្ញាធរ ក្នុងមូលដ្ឋានឡើយហើយក៍ពុំដែលឃើញមានការបង្ក្រាបនោះដែរ។ ទើបតែនៅរសៀលថ្ងៃខាងលើនេះគេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តក្រចេះ ធ្វើការបង្ក្រាបទាំងបង្ខំចិត្តតែម្តងព្រោះជាកន្លែងឆ្នាំងបាយពួកគាត់ ខណ:ស្របពេលមានការរឹតបន្តឹង និងណែនាំដ៏មានប្រសិទ្ធភាព អំពីវិធានការទប់ស្កាត់កូវីដ-១៩។
តែរឿងគួរឲ្យហួសចិត្តខណៈពេលចុះទៅបង្ក្រាបនោះ មានអ្នកផ្តល់ដំណឹងដល់ក្រុមអ្នកញៀនល្បែងទាំងនោះដឹងខ្លួនមុន មុនពេលកម្លាំងចុះទៅដល់ ត្រូវបានរត់ចែកជើងគ្នាអស់បន្សល់ទុកតែវត្ថុតាងបន្តិចបន្តួចតែប៉ុណ្ណោះ។

សមត្ថកិច្ចបានឲ្យដឹងដែរថា: ក្នុងការបង្ក្រាបទីតាំងសៃវៀនមាន់ជល់ខាងលើ ក្រុមញៀនល្បែងទាំងនោះទំនងដឹងខ្លួនមុន ទើបធ្វើឲ្យកម្លាំងយើងបង្ក្រាបមិនបាន អ្នកលេងនិងសម្ភារៈលេងទាំងស្រុងខណ:ពេលកម្លាំងទៅដល់។ សមត្ថកិច្ចបង្ក្រាបបានសម្ភារៈមួយចំនួនរួមមានដូចជា, ១.មាន់ចំនួន៣ក្បាល, ២.កន្ត្រកដាក់មាន់ចំនួន៣, ៣.អង្រុតក្រុងមាន់ចំនួន៤, ៤.ហាន់តោអាប៉ោងចំនួន១ ៥.ចានបាញ់អាប៉ោងចំនួន១, ៦.ជញ្ជីងថ្លឹងមាន់ចំនួន១, ៧.កញ្ចក់បាំងមាន់ចំនួន១។ វត្ថុតាងទាំងនេះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យព្រហ្ម
ទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់វិធានការបន្តតាមច្បាប់៕

ដោយ:មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ