ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
នាយផ្នែករដ្ឋបាលជលផលប្រចាំ៤ស្រុកសន្ទុក បារាយណ៍ សណ្តាន់ និងក្រុងស្ទឹងសែនខេត្តកំពង់ធំលោកគូ ប៊ុនតឹង កំពុងបើកដៃអោយឈ្មួញឈូសឆាយដីព្រៃលិចទឹកជិតរលាយអស់ហើយ
Mon,29 March 2021 (Time 02:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

ខេត្តកំពង់ធំ÷ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកសន្ទុក និងស្រុកបារាយណ៍
បានអោយដឹងថាដីព្រៃលិចទឹកកំពុងរងការបំផ្លិចបំផ្លាញដោយមានការបើកដៃពីលោកគូ ប៊ុនតឹង ដែលជានាយផ្នែកជលផលប្រចាំ៤ស្រុក ហើយប្រជាពលរដ្ឋបានប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងថាសព្វថ្ងៃនាយផ្នែករដ្ឋបាលជលផលលោកគូ ប៊ុនតឹង កំពុងដេកកើបលុយពីក្រុមឈ្មួញដែលឈូសឆាយដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន យ៉ាងត្រជាក់ចិត្តត្រជាក់ថ្លើម។

ហើយប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថាដីព្រៃដែលកំពុងរងការបំផ្លិចបំផ្លាញនោះគឺនៅចំណុចទី១. បឹងកណ្តោល ទី២.ស្ទឹងកំបុត ទី៣.លើតក្រចៅ និងទី៤បឹងអាញៀ រួមទាំងបឹងផ្សេងៗដែលនៅជាប់គ្នានោះត្រូវបានឈ្មួញឈូសឆាយរលាយគ្មានសល់ឡើយ។ប្រភពពីប្រពលរដ្ឋថាបច្ចុប្បន្នតាំងពីលោកគូ ប៊ុនតឹងដែលជានាយភ្នែកជលផលប្រចាំ ៤ស្រុកមកកាន់គឺដីព្រៃលិចទឹកកាន់តែហិនហោចបន្តិចម្ដងៗស្ទើររលាយអស់ទៅហើយ។ហើយប្រភពច្បាស់ការបានអោយខាងសារព័ត៌មានគេហទំព័រភ្នំពេញទាន់ហេតុការណ៍របស់យើងខ្ញុំអោយដឹងថាឈ្មួញដែលកំពុងឈូសឆាយដីព្រៃទាំងនោះដែលអាចធ្វើទៅបាន គឺមានការបើកដៃពីលោកនាយផ្នែកជលផលគឺលោកគូ ប៊ុនតឹង ហើយឈ្មួញទាំងអស់នោះមានឈ្មោះដូចជា÷

ទី១.ប្តីឈ្មោះ ញៀន ធី ហៅធីក្តាមនៅភូមិចំបក់ទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំភេទប្រុសអាយុប្រហែល45ឆ្នាំ

ទី២.ប្តីឈ្មោះលៀវ គីរៀម រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ភេទប្រុសអាយុ56ឆ្នាំ

ទី៣.ប្តីឈ្មោះលៀវ គីរម្យ ហៅតាប់ ភេទប្រុសអាយុប្រហែល51រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំដូចគ្នា នាក់ទាំងបីនាក់នេះគឺសុទ្ធតែឈ្មួញដែលមានដីច្រើនជាងគេគឺរាប់រយហិកតានៅក្នុងតំបន់នោះហើយនៅមានឈ្មួញជាច្រើនថែមទៀតផង។ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ពុំ សុថា ទទួលបន្ទុកប្រតិភូរដ្ឋាភិបាលនិងជាប្រធានរដ្ឋបាលជលផលសូមដាក់ការស៊ើបអង្កេតនិងពិនិត្យមើលលោក គូ ប៊ុនតឹង ដែលជានាយផ្នែកជលផលប្រចាំ 4 ស្រុកផងទាន មិនគួរណាបណ្តែតបណ្តោយអោយលោក គូ ប៊ុនតឹង នាយផ្នែករដ្ឋបាលជលផល រូបនេះធ្វើតាមតែអំពើរចិត្តទេ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ