ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពិតជាសំណាងរបស់គ្រួសារទីទាល់ក្រមួយ គ្រាន់តែចំណាយលុយ ៤០០០រៀល ទិញឆ្នោតមហាសំណាងពីរសន្លឹកក៏ត្រូវបានរង្វាន់ជាទីគាប់ចិត្ត
Sun,28 March 2021 (Time 04:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 136នាក់)

ខេត្តកោះកុង÷ឆ្នោតមហាសំ ណាងអាចផ្តល់ទឹកប្រាក់រាប់លានរៀលដល់អតិថិជនដែលត្រូវរង្វាន់តាមការទិញកោសផ្សងសំណាងរបស់អតិថិជន ជាក់ស្ដែងនៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២១ នេះ ក្រុមការងារក្រុមហ៊ុនឆ្នោតមហាសំណាងបានយករង្វាន់ធំសន្លឹកឆ្នោតលេខ ១៦ មកជូនដល់គ្រួសារមួយដែលមានជីវភាពទីទាល់ក្រ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក រស់នៅក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានទិញឆ្នោតកោសផ្សងសំណាងចំនួន២សន្លឹក ត្រូវរង្វាន់ ចំនួន ៨,៨០០,០០០រៀល
ពីក្រុមហ៊ុន ឆ្នោតមហាសំណាង។

ប្អូនស្រីដែលត្រូវឆ្នោតផ្សងសំ ណាង ឈ្មោះ ធ ឃិនផាន់ណា អាយុ២៥ឆ្នាំ ប្តីឈ្មោះ សុខ សាវែន អាយុ ៣៩ឆ្នាំ មានកូនចំនួន ២នាក់ ប្រុស១-ស្រី១ បានបញ្ជា ក់រៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា គ្រួសាររបស់គាត់មានជីវភាពទីទាល់ក្រ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ដោយគ្រួសាររបស់គាត់បច្ចុប្បន្ន ប្រកបមុខរបរដើររើសងាវផុក ចាក់ច្រែង នឹងដើររកផ្សិត
លក់ក្នុងមួយថ្ងៃបាន១៥០០ ទៅ ២៥០០ រៀល ជួនពេលខ្លះក៏រកអត់បានសោះក៏មាន ។
សព្វថ្ងៃគ្រួសារគាត់សុំដីគេស្នាក់ នៅ ដោយពុំមានលទ្ធភាពជួល ផ្ទះ ។

ប្អូនស្រីបានឲ្យដឹងទៀតថា នៅថ្ងៃប្អូនស្រីបានត្រូវឆ្នោតពីក្រុម ហ៊ុនឆ្នោតមហាសំណាងនេះ គឺប្អូនស្រីកាត់ចិត្តចំណាយលុយចំនួន ៤០០០រៀល ដែលនៅ សល់ពីទិញស្ករស ដែលបានយកមកពីផ្ទះចំនួន ៦០០០រៀលនោះ ទិញ២សន្លឹក
ក៏ត្រូវបានរង្វាន់ជាទីគាប់ចិត្តរបស់ប្អូនស្រីដែលកំពុងមានជីវភាពទីទាល់ក្រផងនោះ ។
សូមបញ្ជាក់ថា ខណៈពេលក្រុមការងារក្រុមហ៊ុនឆ្នោតមហាសំណាងយករង្វាន់មកជូន ប្អូនស្រីមានអារម្មណ៍ក្តុកក្តួលរន្ធត់
ស្រក់ទឹកភ្នែក ដោយមិននឹកស្មានថា ប្អូនស្រីមានសំណាងនៅថ្ងៃនេះដែរ ។

បន្ទាប់ពីត្រូវបានរង្វាន់ពីឆ្នោតមហាសំណាង ប្អូនស្រីបានបញ្ជាក់ប្រាប់ថា គាត់នឹងយកលុយនេះទៅទិញម៉ូតូមួយគ្រឿងដើម្បីជាមធ្យោបាយសម្រាប់ឱ្យប្ដីគាត់ដឹកងាវយកទៅលក់នៅទីផ្សារ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសាររបស់គាត់ ហើយនៅសល់ពីនោះគាត់នឹងទិញអង្ករស្បៀង គ្រឿងឧបភោគ បរិភោគទុកសម្រាប់ហូបបន្តទៅមុខទៀត ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ