ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
អាជ្ញាធរស្រុកនិងមន្ត្រីជំនាញចុះពិនិត្យ ដីសហគមន៍ជាង៣ពាន់ហិកតា ត្រូវជនខិលខូចលួចកាប់បំផ្លាញយកដីជាកម្មសិទ្ធិ
Sun,28 March 2021 (Time 04:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 122នាក់)

ខេត្តស្ទឹងត្រែង:ព្រៃសហគមន៍ជាង៣ពាន់ហិកតា រងនៅការកាប់ទន្ទ្រាន ពីជនខិលខូចលួចឃុបឃិតគ្នា ជាមួយមន្ត្រីអាជ្ញាធរមួយចំនួន គ្មានឆន្ទ:ក្នុងការដឹកនាំទប់ស្កាត់ ទើបធ្វើឲ្យដីព្រៃសម្បទាន ដីព្រៃជម្រកសត្វព្រៃ ដីព្រៃរបស់រដ្ឋ ជាពិសេសដីព្រៃសហគមន៍នេះតែម្តង រងនូវការកាប់ទន្ទ្រាន រុករាន្តឈូសឆាយ កាយព្រំវាទី សឹងតែគ្រប់ទីកន្លែង នៅក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់យើងនេះ ដូចពាក្យចាស់លោកពោលថា: បើខ្មោចស្រុកមិនបើកដៃ តើខ្មោចព្រៃមិចនិងហ៊ាន ស្វាលួចស៉ីបាយ រួចយកលាបមាត់ពពែ។ ជាក់ស្តែងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកសន សារឿន អភិបាលនៃគណៈអភិបាលស្រុក បានបញ្ចាកម្លាំងជំនាញ និងមន្ត្រីរដ្ឋបាលស្រុកដឹកនាំកម្លាំងជំនាញ ចុះឆ្មកពិនិត្យនិងស្រាវជ្រាវ ដីសហគមន៍ក្រោយការកាប់ បំផ្លាញ រុករាន្តទន្ទ្រានបម្រុងយកដីជាកម្មសិទ្ធិ និងជួញដូរ ពីសំណាក់ជនខិលខូច មេឈ្មួញល្មោភយកដីរដ្ឋធ្វើអាជីវកម្ម អស់ជាង៤រយហិកតា ដោយមិនខ្លាចសំណាញ់ច្បាប់ចាត់ការបន្តិចសោះឡើយ ដែលស្ថិតក្នុងចំណុចទួលបាញ់ឡាន ក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមការលើកឡើងរបស់សហគមន៍ការពារព្រៃឈើ លោកគង់ រី បានផ្តល់បទបង្ហាញដល់ទីតាំងដីព្រៃសហគមន៍ ដែលការទន្ទ្រានពីសំណាក់ជនខិលខូចថា: ក្នុងនាមលោកជាអ្នកការពារ ហើយអ្នកបំផ្លិចបំផ្លាញគឺនៅមិនឆ្ងាយ មានដូចជាមេឃុំ មេភូមិ មេប៉ុស្តិ៍ និងកូនចៅអាជ្ញាធរនោះឯងគ្មានអ្នកឆ្ងាយឡើយ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃើញអាជ្ញាធរមូលដ្ឋានកាប់ទន្ទ្រាន ពួកគាត់ក៏នាំគ្នាចូលកាប់តាម ទើបធ្វើឲ្យគ្មានការបង្ក្រាបនិងទប់ស្កាត់ដូច្នេះ ទោះបីជាពួកគាត់ឃើញការកាប់ទន្ទ្រានដីសហគមន៍ យកធ្វើជាកម្មសិទ្ធិ បានរាយការណ៍ជូនលោកមេឃុំឈ្មោះឃឹម សុខា និងលោកមេប៉ុស្តិ៍ ក៏គ្មានប្រសិទ្ធភាពដែរ។ ចំណែកអ្នកខ្លាចមួយចំនួននៅតែខ្លាច មិនហ៊ានហើយក៏ប្រឈម និងអត់ដីលំនៅឋានរួមនិងដីកសិកម្មផងដែរ តែលោកមេឃុំក៍មិនចាប់អារម្មណ៍និងខ្វល់បញ្ហារឿងនេះឡើយ។

លោកគង់ រី បានបន្តថា: ក្រោយមកទើបពួកគាត់បានរាយការណ៍ទៅលោកអភិបាលនៃគណ:អភិបាលស្រុក និងពឹងពាក់បណ្ដាញព៍ត៌មានក្នុងស្រុកផ្សប់ផ្សាយ គោលបំណងដើម្បីបានដឹងដល់ថ្នាក់ដឹកនាំស្រុក ខេត្ត មន្ទីរ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង ដើម្បីជួយទប់ស្កាត់ដីព្រៃសហគមន៍នេះ បាននៅគង់វង្សនិងជាចម្រកសត្វព្រៃផងដែរ ដើម្បីទុកតដល់ក្មេងជំនាន់ក្រោយៗទៀត។ លោកបញ្ជាក់ថា:ក្នុងការចុះស្រាវជ្រាវនិងពិនិត្យដីព្រៃសហគមន៍ដែលរងការកាប់ទន្ទ្រានខាងលើ លោកឡី ផាន់ណា នាយករដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ ជាអ្នកដឹកនាំកម្លាំងចូលរួមមាន: ១.លោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុក ២.លោកមាស គឹមហេង នាយរងសង្កាត់រដ្ឋបាលព្រៃឈើថាឡា ៣.លោកជា ឌី មន្ត្រីរដ្ឋបាលព្រៃឈើព្រះរំគិល ៤.លោកគង់ រី សហគមន៍ព្រៃឈើ ៥.លោកឡាយ ផល្លី សហគមន៍ព្រៃឡង់ ៦.លោកឡុង ណេត សហគមន៍ព្រៃឈើ។

ជុំវិញការចោទពីរសហគមន៍ព្រៃឈើខាងលើនេះ លោកឃឹម សុខា មេឃុំកាំងចាម មិនអាចសុំការបកស្រាយបំភ្លឺបានទេ ទូរស័ព្ទខលចូលជាច្រើនដងគ្មានអ្នកលើក។ លោកឡី ផាន់ណា នាយករដ្ឋបាលសាលាស្រុក បានឲ្យដឹងដែរថា: លោកមកនេះតាមបទបញ្ជារបស់លោកអភិបាលស្រុក ដឹកនាំកម្លាំងចុះស្រាវជ្រាវ រកមុខជនខិលខូច និងទីតាំងដីសហគមន៍ដែលរងការកាប់ទន្ទ្រាន ទៅតាមការលើកឡើង និងចង្អុលបង្ហាញ ពីសហគមន៍ព្រៃឈើ តើដូចក្នុងរបាយការណ៍ ដាក់ជូនសាលាស្រុកនិងប្រព័ន្ធផ្ដល់ផ្សាយមួយចំនួន ដើម្បីកំណត់មុខសញ្ញាឲ្យបានច្បាស់ ទៅលើជនខិលខូចទាំងនេះ និងចាត់ការតាមនិតិវិធីច្បាប់ ដើម្បីទប់ស្កាត់មិនឲ្យមានបន្តទៀត។

ចំណែកលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បែជាមិនអាចសុំបទសម្ភាសន៍បានទេភ្លាមៗនោះ លោកថាធ្វើការមិនទាន់ចប់ បើចប់លោកនិងធ្វើរបាយការណ៍ជូនថ្នាក់លើ ចង់ដឹងអីឲ្យសួរទៅថ្នាក់ដឹកនាំលោកចុះ ព្រោះលោកបានតែប៉ុណ្ណឹងទេ។ សូមបញ្ចាក់ផងដែរថា: ក្នុងរបាយការណ៍របស់មន្ត្រីជំនាញថា ដីសហគមន៍ដែលសមត្ថកិច្ចរកឃើញ ក្នុងការកាប់ព្រៃទន្ទ្រានយកដីជាកម្មសិទ្ធិនោះអស់ប្រហែល៤.៣៨ហិកតា ក្នុងនោះរកឃើញខ្ទមធ្វើទុកក្នុងព្រៃមួយខ្នង មានទំហំ៥ម៉ែត្រ×៤ម៉ែត្រ មានឈ្មោះឃុត ខុម នៅចំណុចទួលបាញ់ឡាន និងមួយកន្លែងទៀតនៅចំណុច(អូរអន្សែ) ដែលរងកាប់រានមានទំហំ២៥០ម៉ែត្រ×១០០០ម៉ែត្រ និងឈូសឆាយអស់ប្រមាណ១,៥០ហិកតា ដែលឈ្មោះ(វន្តី) នេះបើតាមការចង្អល់បង្ហាញពីសហគមន៍ព្រៃតាម៉ៅ។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ