ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម អភិបាលខេត្តអញ្ចើញ នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនក្រីក្រទីទាល់ចាស់ជរា ចំនួន១០៥នាក់នៅស្រុកថាឡាបរិវ៉ាត់
Mon,01 March 2021 (Time 03:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 53នាក់)

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ គង់ សំអាត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារនាំយកនូវអំណោយចែកជូនដល់ចាស់ជរា ក្រីក្រគ្មានទីពឹងចំនួន១០៥នាក់ ស្ថិតក្នុងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ថ្លែងនាឱកាសនោះផងដែរ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងទ្វេរតែងតែនឹករលឹក គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់កាលះទេសះ ដោយមិនប្រកាន់និន្នាការនយោបាយឬពណ៌សម្បុរអ្វីឡើយ។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍បន្តថានៅក្នុងបរិបថនៃការរីករាលដាលជំងឺកូវីដ ១៩ ប្រជាពលរដ្ឋជួបការលំបាកច្រើន ជាពិសេសចាស់ជរាក្រីក្រ គ្មានទីពឹងកាន់តែមានភាពលំបាកក្នុងការរស់នៅ ។ ដោយមើលឃើញពីភាពលំបាកខ្វះខាតរបស់ ជនចាស់ជរានេះហើយ បានកាកបាទក្រហមកម្ពុជាតាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយចែកជូនចាស់ជរាទីទ័លក្រគ្មានទីពឹង ដើម្បីបានដោះស្រាយបញ្ហាជីវភាពបានមួយគ្រា។

ជាមួយគ្នានេះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រយ័ត្នខ្ពស់ ចំពោះការីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវការពារខ្លួនតាមរយះការរក្សាគម្លាតគ្នាក្នុងការរស់នៅ ពាក់ម៉ាស់ការពារ លាងដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែល មិនត្រូវជួបជំគ្នាច្រើន ឬកុំចេញទៅខាងក្រៅប្រសិនបើគ្មានកិច្ចការចាំបាច់។

សូមបញ្ជាក់ថា:អំណោយដែលគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នាំយកទៅចែកជូនចាស់ជរាទីទ័លក្រ គ្មានទីពឹងនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបានរួមមាន: អង្ករ១បេ មី១កេះ ត្រីខ១កេះ និងឃីត១កញ្ជប់៕

ដោយ!ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ