ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
បុណ្យទក្ខិណានុប្បទាន នឹងឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធ ជន ដែលបានពលីជីវិតក្នុងសម័យសង្រ្គា ម និងបញ្ចុះបឋមសិលាបើកការដ្ឋានសាង សង់-ជួសជុលទីលានផ្នូរយុទ្ធជន នៅខេត្ត កោះកុង
Tue,23 February 2021 (Time 08:48 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 83នាក់)

កោះកុង÷សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកោះកុង បានអញ្ជើញជាអធិ បតី រៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន និងបញ្ចុះបឋមសិ លាបើកការដ្ឋានសាងសង់-ជួសជុលទី លានផ្នូរយុទ្ធជន ដែលបានពលីជីវិតចំនួន៤៤៧ សព ក្នុងសម័យសង្គ្រាម ចាប់ពីឆ្នាំ ១៩៧៩ ដល់ចុងឆ្នាំ១៩៩៨ ។

ពិធីនេះបានរៀបចំធ្វើឡើង នាព្រឹកថ្ងៃអង្គារ៍ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ ដោយមានការចូលរួមពីសំ ណាក់លោក គន់ គីម ទេសរដ្ឋមន្រ្តី ទទួល បន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម នាយឧត្តម សេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការជាតិ និងជាប្រធានគណៈកម្មការសាងសង់ ឯឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រ សួងការពារជាតិ នឹង រដ្ឋបាលខេត្តកោះកុង មេបញ្ជាការមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងខេត្ត អាវុធ ហត្ថខេត្ត ស្នងការនគរបាលខេត្ត ប្រធាន មន្ទីរ គ្រប់ស្ថាប័ន មន្ត្រីអង្គភាពជុំវិញខេត្ត និងសិក្សានុសិស្សចូលរួមជាច្រើនកុះករផងដែរ ។

ក្នុងពិធីនេះ ឯកឧត្តម នាយឧត្តម សេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារ ជាតិ បានឲ្យដឹងថា ការរៀបចំបើកការ ដ្ឋានសាងសង់ទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម គឺធ្វើ ឡើងក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីរំឮកនូវគុណនូប្បការៈ ការបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់ឱ្យដឹងទៀតថា សពអតីតកម្មាភិបាលយុទ្ធជនដែលបានយកមកបញ្ចុះនៅទីលានផ្នូរយុទ្ធជនទាំង ៤៤៧ សពនេះ ជាយុទ្ធជនមកពីបណ្ដា ១៨ រាជធានី-ខេត្ត ។ ហើយការសាងសង់ និងជួសជុលតំបន់ទីលានផ្នូរសពអតីតយុទ្ធ ជននេះ គឺមានទំហ៊ុដីជាង ៩,៥០០ម៉ែត្រ ការ៉េ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ទីលានផ្នូរសពនេះ មានរៀបចំជាស្តូបតម្កល់កោដ្ឋ, ផ្នូរសម្រាប់សពយុទ្ធជននីមួយៗ, រោងបុណ្យ,កន្លែងចារៈឈ្មោះសប្បុរសជន និងកន្លែងចតរថយន្តជាដើម ។

ក្នុងឱកាសនោះផងដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ការរៀបចំសាងសង់ និងជួសជុលទីលានផ្នូរអតីតយុទ្ធជននាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយ ទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិត ក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិឱ្យបានគង់វង្ស និងការពារអាយុ ជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ដោយមិនគិតពីការបូរជាអាយុជីវិតរបស់ខ្លួននោះឡើយ ។

សម្ដេចពិជ័យសេនា ប្រសាសន៍បន្តថា ដូច្នេះដើម្បីតបស្នងសងគុណនិងគោរពនូវវិញ្ញាណក្ខន្ធដល់យុទ្ធជនដ៏អង់អាចក្លាហានដែលហ៊ានលះបង់អាយុជីវិត ដើម្បីការពារមាតុភូមិ ដើម្បីឱ្យសមទៅនឹងការលះបង់អាយុជីវីតរបស់យុទ្ធជន យើង
នឹងស្ថាបនាតំបន់មួយនេះឱ្យសាកសម និងប្រែក្លាយជាតំបន់ដឹកគុណនូប្បការៈ អតីតសពយុទ្ធជន ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ