ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ទិវាបង្ការនិងពន្លត់អគ្គីភ័យលើកទី៦ ក្រោមអធិបតីឯកឧត្តមជា ថាវរិទ្ធិអភិបាលរងខេត្ត
Tue,23 February 2021 (Time 04:45 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 68នាក់)

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំទិវាបង្ការនិងពន្លត់អគ្គីភ័យលើកទី៦ ក្រោមអធិបតីភាពឯកឧត្ដមជា ថាវរិទ្ធិ អភិបាលនៃគណៈអភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួម ឯកឧត្តមចាន់ សុផា ស្នងការរងទទួលបន្ទុកពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគបាលខេត្ត មន្ត្រីតាមមន្ទីរពាកព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ ធ្វើឡើងនៅមុខសាលាខេត្តស្ទឹងត្រែង។

ក្នុងទិវានេះផងដែរឯកឧត្តមជា ថាវរិទ្ធិ អភិបាលរងខេត្ត បានមានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល ក៍ដូចជាការអំពាវនាវនិងក្រើនរំលឹក ដល់ប្រជាពលរដ្ឋក្នុងខេត្ត និងមន្ត្រីរាជការ ចូលរួមទប់ស្កាត់ បង្ការនិងពន្លត់ អគ្គីភ័យ ត្រូវចេះការពារប្រុងប្រយ័ត្នខ្ពស់ នូវហានិភ័យផ្សេងៗកើតមាន ដូចជាភ្លើងធូប ភ្លើងចង្ក្រានត្រូវពន្លត់ ភ្លើងអគ្គិសនីត្រូវបិតបារ៉ែត ការពារទុះសេបង្កជាភ្លើងឆេះ មុនដើចេញពីផ្ទះ។ដូចពាក្យចាស់ពោលថាស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ។ ឯកឧត្តមអភិបាលរងខេត្តសង្កត់ធ្ងន់ទៀតថា ដូចជានៅតាមគេហដ្ឋាន ផ្ទះ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងតូបលក់ផ្សេងៗ ត្រូវតែមានបំពង់ពន្លត់បឋម ទិកការពារក្នុងហេតុការណ៍កើតឡើង។

លោកឧត្តមសេនីយ៍ត្រី ចាន់ សុផា ស្នងការរងបានលើកឡើង និងអានរបាយការណ៍ករណីអគ្គីភ័យ បានបង្កឪ្យឆាបឆេះខូចខាតបាត់បង់ ផ្ទះសម្បែង និងសម្ភារៈជាច្រើនកន្លងមក ជូនគណ:អធិបតីនិងអង្គទិវារបង្ការនិងពន្លត់អគ្គីភ័យទាំមូលផងដែរ កម្មវិធីនេះរៀបចំបានដោយមាន វត្តមានឯកឧត្តមអភិបាលរងខេត្តអញ្ជើញជាអធិបតី រួមនិងអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានក្នុងខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋចូលរួម។
លោកឧត្តមសេនិយ៍ត្រីស្នងការរង ខេត្តបានបញ្ចាក់ថា: នេះជាលើកទី៦ហើយ ដែលរៀបចំទិវាបង្ការនិងពន្លត់អគ្គីភ័យនេះឡើង វាគឺជាព្រឹត្តិការណ៍មួយដ៍មានសារ:សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងយើង ក្នុងការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគបាលបង្កានិងពន្លត់អគ្គីភ័យ ក្នុងការបង្ការ ដែលបង្កឡើងដោយអគ្គីភ័យ ដើម្បីការពារនិងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងបរិស្ថានរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីចូលរួមចំណែកកាត់បន្ថយនូវភាពក្រីក្រ របស់ពលរដ្ឋដោយអគ្គីភ័យនេះ។

លោកស្នងការរងបានបន្តថា:ការប្រារព្ធទិវារជាតិបង្ការនិងពន្លត់អគ្គីភ័យ នេះជាលើកទី៦ហើយ ចាត់ទុកថាជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់បង្ការនិងពន្លត់អគ្គីភ័យ ជួយសង្គ្រោះដល់ពលរដ្ឋរងគ្រោះ និងផ្ទះសំបែងឪ្យទាន់ពេលវេលា។ ទន្ទឹមនិងនេះផងដែរ ដោយមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានខិតខំយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាផ្នែកមួយជួយដល់បរិស្ថានក្របដណ្ដប់ សម្រាប់អនុវត្តន៍យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាផ្នែកមួយជួយដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៍ទៃៗទៀតដែរ។ លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា: រថយន្តសម្រាប់បង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគបាលខេត្ត មានចំនួន៦គ្រឿង ក្នុងនោះសម្រាប់ប្រចាំការស្នងការដ្ឋានចំនួន២គ្រឿង ហើយបួនគ្រឿងទៀតបានចែកជូន ឪ្យទៅអធិការដ្ឋាននគបាលតាមបណ្តាស្រុក ដើម្បីបង្ការនិងពន្លត់អគ្គីភ័យ ដើម្បីជួយសង្គ្រោះជីវិត និងលំនៅដ្ឋាន ជូនប្រជាពលរដ្ឋឪ្យទាន់ពេលវេលាផងដែរ។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ