ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មន្ទីរសុខាភិបាលខេត្តកោះកុង រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល "ស្តីពីការយុទ្ធនាការចាក់វ៉ាក់ សាំងការការពារកូវីដ ១៩
Tue,23 February 2021 (Time 04:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 71នាក់)

"

កោះកុង÷ នៅថ្ងៃចន្ទ ១១ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ លោក ទូ សាវុធ អភិ បាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើយុទ្ធនាការចាក់វ៉ាក់ សាំងការការពារកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរ បាលខេត្តកោះកុង នៅសាលប្រជុំមន្ទីរសុខាភិបាល ។

ក្នុងឱកាសនោះដែរ លោក វេជ្ជ: បណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាល បានពន្យល់ដល់មន្ត្រីបុគ្គលិកសុខាភិបាល យល់អំពីរបៀបចាក់វ៉ាក់សាំងជូនមន្ត្រីបុគ្គលិកសុខាភិបាល និងកម្លាំងនគរបាល ដើម្បីឱ្យការចាក់វ៉ាក់ សាំងនេះស្របទៅនឹងគោល ការណ៍ណែនាំនានា របស់ក្រសួងសុខាភិបាល ។

លោកវេជ្ជ:បណ្ឌិត ទៅ មុឹង បញ្ជាក់ថា វ៉ាក់សាំងដែលត្រូវចាក់មានចំនួន៩០០នាក់ ហើយការ ចាក់វ៉ាក់សាំងនេះត្រូវមានទីតាំង មានបន្ទប់សង្គ្រោះនៅក្បែហ្នឹង ហើយវ៉ាក់សាំងដែលត្រូវចាក់ ចាប់ពីអាយុ ១៨ ឆ្នាំ ដល់ អាយុ ៥៩ឆ្នាំ ។

នាឱកាសនោះដែរ លោក ទូ សាវុធ អភិបាលរងខេត្ត បានលើក ឡើងថា សម្រាប់ខេត្តកោះកុងមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ទីតាំង គឺនៅមន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល ។ យើងទាំង អស់គ្នាបានដឹងហើយថា វ៉ាក់ សាំងនេះ ជាជំនួយពីប្រទេសចិន ហើយថ្មីៗបានចាក់ជូនកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលការពារព្រំដែន ។ ជាជំហានបន្តនេះ ត្រូវចាក់ជូនបុគ្គ លិកសុខាភិបាល និងកម្លាំងនគរបាល ដើម្បីឱ្យការចាក់វ៉ាក់សាំងសមស្របទៅនឹងគោលការណ៍ណែនាំនានា សូមបងប្អូនជាមន្រ្តីជំនាញយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការសិក្សានាពេលនេះ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ