ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បុរសជាជនសង្ស័យត្រូវដីការតាមចាប់ខ្លួនរត់គេចរយ:៦ឆ្នាំ អស់លាក់សម្រេចចិត្តធ្វើអត្តឃាត ក្នុងផ្ទះសំណាក់
Tue,23 February 2021 (Time 04:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 71នាក់)

ខេត្តស្ទឹងត្រែង: បុរសម្នាក់ជាជនសង្ស័យបានរត់គេចខ្លួនអស់រយ:ពេល៦ឆ្នាំ ដោយមានដីការតាមចាប់ខ្លួន ពីបទឃាត់កម្មគិតទុកជាមុន ចុងក្រោយបែជាសម្រេចចិត្តចងកសម្លាប់ខ្លួន ក្នុងផ្ទះសំណាក់យីហោឡាក់គីស្តារ ដែលស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១
និង១០នាទីរសៀល ក្នុងថ្ងៃទី២០
ខែកុម្ភះឆ្នាំ២០២១។

យោងតាមដីការពីតុលាការខេត្តរតនៈគិរី បានបង្ហាញឲ្យដឹងថាៈ ជនរងគ្រោះ ដែលបានធ្វើអត្តឃាតខ្លួនឯងខាងលើនេះមានឈ្មោះមៀង សឹម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានស្រុកកំណើតនៅភូមិ លុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនៈគិរី ។ ឳពុកឈ្មោះ រីវ មៀង និងម្តាយឈ្មោះ សួង អាំ ជនជាតិទំពួន និងមានប្រពន្ធឈ្មោះកា មានកូនពីរនាក់ រស់នៅក្នុងបន្ទុក ។ បើតាមដីការរបស់តុលាកាដដែល ក៏បានឲ្យដឹងដែរថាៈជនរងគ្រោះបានរត់គេចខ្លួនពីខេត្តរតនៈគិរី ខណៈដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនដោយមានដីការបង្គាប់ ចេញដោយលោកសួស ឡា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តរតនៈគិរី ។ ហើយជនរងគ្រោះត្រូវបានតុលាការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យ ពីបទឃាតកម្មគិតទុកជាមុន ដែលបាន
ប្រព្រឹត្តនៅភូមិលុងឃុង ឃុំលុង
ឃុង ស្រុកបរកែវ ខេត្តរតនៈគិរី កាលពីថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០
១៤ ។ បទល្មើសដែលមានចែងក្នុងបទបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ជាបទល្មើសឧក្រិដ្ឋ ដែលត្រូវដាក់ឪ្យជាប់ពន្ធនាគា ពី១០ ទៅ
១៥ឆ្នាំ ។

លោកអ៊ុក មឿន នាយការិយាល័យកោសល្យវិច័យសព បានឪ្យដឹងនូវល្ងាច់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា: ជនរងគ្រោះខាងលើ ត្រូវបានរត់គេចពីការតាមចាប់ខ្លួនអស់រយៈពេល៦ឆ្នាំ របស់តុលាការខេត្តរតនគិរី ពីបទឃាតកម្មគិតទុក្ទជាមុនជាបទល្មើសឧក្រិដ្ឋ ប្រព្រឹត្តទៅនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបកែវ ខេត្តរតនៈគិរី។ ចុងក្រោយបញ្ចប់ជីវិតដោយសម្រេចចងកសម្លាប់ខ្លួន នៅនឹងចម្រឹងបង្អួចផ្ទះសំណាក់ខាងលើ ក្រោយមកទើបសមត្ថកិច្ចដឹងថាជាជនសង្ស័យ ដែលមានដីការតុលាការបង្កាប់ឪ្យតាប់ចាប់ខ្លួន តាំងពីឆ្នាំ២០១៤មក។

លោកនាយការិយាល័យកោសល្យវិច័យបានបន្តថាៈ ជនរងគ្រោះបានមកស្នាក់នៅផ្ទះសំណាក់ខាងលើ អស់រយៈ៥ថ្ងៃហើយ ប្រហែលជាអស់លុយទលច្រកទើសម្រេចចិត្តបែបនេះ លោកបន្តថា: ក្រោយធ្វើកោសល្យវិច័យ ពិនិត្យទៅលើសាកសពជនរងគ្រោះខាងលើ គ្មានអ្វីគួរឪ្យកត់សម្គាល់ឬស្លាកអ្វីផ្សេងនោះទេ ជនរងគ្រោះនេះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងពិត្យប្រាកដមែន
តាមការពិនិត្យទៅលើមុខទារបន្ទប់ចូលជនរងគ្រោះ បានចាក់សោរខាងក្នុងនិងដាក់កន្លឹះទ្វារខាងក្នុងជាប់ គ្មានអំពើឃាតកម្មឡើយ ហើយដោយមានកម្លាំងសហការពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងមន្ត្រីនគរបាលប៉ុស្តិ៍ បានចូលរួមពិនិត្យទៅលើទ្វារចូលនិងចម្រឹងបង្អួចដែលជនរងគ្រោះចងកនោះ មាន៣កន្លែងចងនិងចម្រឹងបង្អួច ទី១មិនសម្រេច ទី២ក៍មិនបានសម្រេច ចុងក្រោយសម្រេចទើបសម្រេច ចងកនិងចម្រឹងបង្អួចដោយលត់ចង្គង់បញ្ចប់ជីវិត នៅនិងចម្រឹងខាងក្រោមតែម្តង។
លោកបញ្ជាក់ទៀតថា: ជនរងគ្រោះមុនស្លាប់បានយកស៉ិមទូរស្ទព៍សសេរនៅជញ្ចាំងបន្ទប់ មានឈ្មោះខ្លួនឯង និងលេខទូរស័ព្ទសាច់ញាតិ ភូមិ ឃុំស្រុក ខេត្ត ។ ក្រោយពិនិត្យនៅលើសាកសពរួចមក សមត្ថកិច្ចក៍ខលទាក់ទងតាលេខទូរស័ព្ទនេះ សួរទៅពិតជាឈ្មោះនិងត្រូវគ្នានិងដីការតាមចាប់ខ្លួននោះតែម្តង សាច់ញាតិប្រាប់ថាខ្លួនគ្មានលុយទៅយកសាសពទេ ប្រើឪ្យអាជ្ញាធរនៅទីនោះសម្រេចចាត់ចែងបូជាចុះ។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ