ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំង ដល់ទាហាន និងនគរបាលការពារព្រំដែន នៅខេត្តកោះកុង
Tue,23 February 2021 (Time 04:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

កោះកុង៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនចំពោះ នាយ នាយរង ពលទាហាន និងនគរបាល ការពារព្រំដែនគោកនិងទឹក ប្រចាំការជួរមុខ ទិសយោធភូមិភាគទី ៣ នៅក្នុងខេត្តកោះកុង ។

នៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានពិនិត្យដោយផ្ទាល់នូវសកម្ម ភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅលើពលទាហាននិងនគរបាល ការពារព្រំដែន ដែលជាអ្នកជួរមុខក្នុងការការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ។ យុទ្ធនាការចាក់វ៉ាក់ សាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយចាក់ទៅលើពលទាហាន និងនរគបាល ការ ពារព្រំដែន នៅទិសយោធភូមិភាគទី ៣ ប្រមាណ ១០៨៨ នាក់ ។

សម្តេច ទៀ បាញ់ បានថ្លែងថា សម្តេចមានមោទកភាព និងសប្បាយចិត្តយ៉ាងខ្លាំងដែលកងទ័ពបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ព្រោះកងទ័ពជាអ្នកមានហានិ ភ័យខ្ពស់ នៃការឆ្លងជំងឺដ៏កាចសាហាវនេះ ។
សម្តេចបន្ថែមថា ប្រមុខរាជរដ្ឋាភិបាល ពោលគឺសម្តេចតេជោ បានយកចិត្តទុក ដាក់ខ្លាំងណាស់ចំពោះសុខមាលភាពរបស់កងទ័ព ដែលជាអ្នកជួរមុខជួយដល់ប្រជាពលរដ្ឋនិងជាតិទាំងមូល ដោយសម្តេចតេជោ បានអនុញ្ញាតឲ្យកងទ័ពក្នុងក្របខណ្ឌក្រសួងការពារជាតិទទួលបានវ៉ាក់សាំង ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៣០ ម៉ឺនដូស ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងការពារ ជាតិកម្ពុជា ឲ្យដឹងទៀតថា ការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលទាហាននិងនគរបាល ការពារព្រំដែនជួរមុខ នៅ ក្នុងខេត្តកោះកុង នៅពេលនេះ គឺជាការ ឈ្វេងយល់បន្ថែមពីដំណើរការចាក់វ៉ាក់ សាំងទៅលើកងទ័ព ដើម្បីរៀបចំឲ្យបានល្អប្រសើរនិងដំណើរការចាក់ទៅដោយរលូន ព្រមទាំងបានលឿន សម្រាប់យុទ្ធ នាការចាក់នៅតាមទីកន្លែងដទៃទៀត ។

សម្តេចបញ្ជាក់ថា នៅថ្ងៃនេះ វ៉ាក់សាំងបង្ការកូវីដ-១៩ បានដឹកផ្លូវឆ្ងាយចេញពីរាជធានីភ្នំពេញជាលើកដំបូង ដោយមានការរៀបចំបានល្អតាមបទដ្ឋានសុខាភិ បាល និងរក្សាបាននៅប្រសិទ្ធភាពដដែល ដែលជាជំហាននិងជាបទពិសោធសម្រាប់ដឹកទៅចាក់ជូនទាហាននៅខេត្តផ្សេងៗទៀត ។ បន្ទាប់ពីការចាក់នៅខេត្តកោះកុងនេះ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានប្រកាសផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១ លានដូស ជូនកម្ពុជា ក្រោយពីមានសំណើររដ្ឋមន្រ្តីការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ ទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិចិន ។ កាលពីថ្ងៃទី ៧ ខែកុម្ភៈ វ៉ាក់សាំងរបស់ចិន Sinopharm បានដឹកមកដល់កម្ពុជាដំណាក់កាលដំបូងចំនួន ៦០ ម៉ឺនដូស ហើយក្នុងចំណោមនេះ ត្រូវបានបែកចែកសម្រាប់ចាក់ជូនកងទ័ព ក្រសួងការពារ ជាតិចំនួន ៣០ ម៉ឺនដូស ។ ការចាក់វ៉ាក់ សាំងដល់កងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមតាំងពីថ្ងៃទី ១០ ខែកុម្ភៈ នៅមន្ទីរ ពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ និងចាក់ជូនកងទ័ពនៅខេត្តកោះកុងលើកដំ បូងនៅថ្ងៃទី ១៩ ខែកុម្ភៈនេះ ។

សូមបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងជូនដល់កងកម្លាំងនៅខេត្តកោះកុង នៅថ្ងៃ
ទី១- ១៩ កុម្ភ: ចាក់បានចំនួន ៥០៨នាក់, ស្រី០៦នាក់, ចាក់មិនបាន ២៣នាក់ ។
ថ្ងៃទី២-២០ កុម្ភ: ចាក់បានចំនួន៥៨០ នាក់, ស្រី១៧នាក់, មិនអាចចាក់បាន១០ នាក់ ។ សរុប បាន ១០៨៨នាក់ ៕
ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ