ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើហឹង្សាលើគ្រួសារ និងដកហូតអាវុធកែឆ្នៃ១ដើម និងឧបករណ៍ល្មើសច្បាប់មួយចំនួន
Tue,23 February 2021 (Time 04:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

ខេត្តស្ទឹងត្រែង: បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឃុំសេកុង ឃាត់ខ្លួនបញ្ជូនមកកាន់អធិការនគរបាលស្រុក ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងដកហូតបានអាវុធកែច្នៃមួយដើម និងឧបករណ៍បទល្មើសមួយចំនួនបន្ថែមទៀត ក្រោយពីស្ត្រីរងគ្រោះជាប្រពន្ធមកដាក់ពាក្យបណ្តឹង នៅវេលាម៉ោង៨.៣០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតក្នុងភូមិលុន ត្រើយខាងកើតទន្លេសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងរបាយការណ៍មន្ត្រីប៉ុស្តិ៍នគរបាលឃុំសេកុង បានបញ្ជាក់ថា: បុរសត្រូវជាប្តីឈ្មោះម៉ៅ ធី ភេទប្រុស អាយុ៥៩ឆ្នាំ បានធ្វើសកម្មភាពហឹង្សាដោយចេតនា ទៅស្ត្រីជាប្រពន្ធឈ្មោះរវ៉ង់ តង់ អាយុ៣០ឆ្នាំ នៅវេលាម៉ោង២៣យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិលុន ត្រើយខាងកើតទន្លេសេកុង ឃុំសេកុង ស្រុកសៀមប៉ាង។

លុះព្រឹកឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ត្រីរងគ្រោះឈ្មោះរវ៉ង់ តង់ ត្រូវជាប្រពន្ធកើតទុកមិនសុខចិត្ត ដោយប្តីរបស់ខ្លួនបានប្រើហឹង្សាមកលើខ្លួនជាច្រើនដង ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលឃុំសេកុង ហើយកម្លាំងនគរបាលប៉ុស្តិ៍ ក៍បានឃាត់ខ្លួនបុរស់ជាប្តីនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ នាំមកប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដើម្បីបន្តនិតិវិធី មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា: ក្រោយពីឃាត់ខ្លួនបុរសជាប្ដីក្នុងករណីហិង្សាខាងលើនេះ សមត្ថកិច្ចបានរកឃើញអាវុធច្នៃមួយដើម និងឧបករណ៍ល្មើសច្បាប់ក្បាលឆក់ត្រីមួយ រួមនិងវិទ្យុទាក់ទងចំនួន៤គ្រឿងបន្ថែមទៀត ដើម្បីបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ