ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បឹងយក្ខលោមស្ថិតនៅសង្កាត់យក្ខលោមក្រុងបានលុងខេត្តរតនគិរីជាតំបន់រម្មណីដ្ឋានធម្មជាតិ
Tue,23 February 2021 (Time 04:33 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 66នាក់)

(ខេត្តរតនគិរី):បាតុភូតធម្មជាតិនាំអោយបឹងយក្ខឡោមមានសភាពល្អក់នេញបើតាមការអះអាងរបស់មន្រ្តីជំនាញ។

បឹងយក្ខលោមស្ថិតនៅសង្កាត់យក្ខលោមក្រុងបានលុងខេត្តរតនគិរីជាតំបន់រម្មណីដ្ឋានធម្មជាតិមានមួយដ៏មានសក្តានុពលបំផុតសម្រាប់ទាក់ទាញភ្ញៀវទសចរជាតិ-អន្តជាតិមកទស្សនាកំសាន្ត។ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃ
នេះពោលគឺចាប់ពីថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២១ផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកខុសពីធម្មតា។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានអោយដឹងនៅថ្ងៃទី២១ខែកុម្ភៈនេះថា សភាពល្អក់របស់
បឹងយក្ខលោមអាចបណ្តាលមកពីកត្តាបាតុភូតធម្មជាតិ។ លោកបន្តថា
កាលកាលពីដប់ឆ្នាំមុនពោលគឺនៅឆ្នាំ២០១១បឹងយក្ខឡោមនេះក៏មានសភាពល្អកដូចគ្នានេះដែរហើយវាបាន
ថ្លាទៅវិញរយៈពេល១០ទៅ១៥ថ្ងៃ។ប្រធានមន្ទីរបរិស្ថាន
ខេត្តរូបនេះបន្តថា តាមសេចក្តីរាយការណ៍មកគឺ បឹង លំកុដ
និងបឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដាស្រុកលំផាត់ក៏ចាប់ផ្តើមមានសភាពល្អកដែរតាមគត់សម្គាល់
របស់លោកអោយតែប្រទេសជិតខាង មានព្យុះរឺបាតុភូតធម្មជាតិអ្វីមួយកើតឡើងគឺបឹងធម្មជាតិមួយនេះក៏មានសភាពល្អកដែរ។លោកបញ្ជាក់ថា សភាពល្អករបស់បឹងយក្ខលោមនិងបឹង លំកុដ បឹងយក្ខអោមយក្ខរ៉ាគឺមិនប៉ះពាល់ដល់
បរិស្ថានធ្ងន់ធ្ងរនោះទេគឺគ្រាន់តែរំខានដល់ការចុះមុជទឹកលេងរបស់ភ្ញៀងទេសចរប៉ុន្មានថ្ងៃប៉ុណ្ណោះ។

រីឯលោក ង៉ែត ពិទូ ប្រធានមន្ទីរទេចរណ៍ខេត្តរតនគិរីក៏បានអៈអាងស្រដៀងគ្នានេះដែរ
គឺជាបាតុភូតធម្មជាតិ គឺកើតឡើង១០ឆ្នាំម្តង ពេលនេះផ្ទៃទឹកបឹងមានសភាពថ្លាទៅវិញជាបណ្តើៗហើ៕
បើយោងតាមមន្រ្តីជំនាញនៃមន្ទីររ៉ែ និថាមពលខេត្តបានអោយដឹងផងដែរថាបឹងយក្សលោមមានមានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពបែប នេះកើតឡើងដែរដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងធម្មជាតិមួយនេះក៏មានសរសៃឈាមជាប់នឹងបន្ទុះភ្នំភ្លើងណាមួយនៅប្រទេសនៅក្នុងអាស៊ីដែលវាមានសរសៃឈាមជាប់នឹងបឹងយក្សលោមដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ