ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
កម្លាំងសមត្ថកិច្ចចម្រុះរបស់ថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ បានបន្តរុករកឃើញឈើខុសច្បាប់ចំនួន៣៦ដុំបន្ថែមទៀត
Sat,20 February 2021 (Time 03:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 9នាក់)

ខេត្តក្រចេះ :កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបធនធានធម្មជាតិ បានបន្តដឹកនាំកម្លាំងរុករកកាប់បំផ្លាញធនធានធម្មជាតិ និងវែកមុខមេឈ្មួញរកស៉ីដឹកជញ្ចូនឈើខុសច្បាប់ ក៍បានប្រទះឃើញឈើជាង៣០ដុំបន្ថែុមទៀត នៅព្រឹកថ្ងៃពុធ ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចកំផ្លុក ស្ថិតក្នុងព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ភូមិស្ពានក្ដារ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

បើតាមប្រភពបានឪ្យដឹងថា: នេះជាឈើដែលក្រុមឈ្មួញដុះស្លែរកស៉ី ជាប្រចាំនៅក្នុងទឹកដីខេត្តក្រចេះ ហើយឈើទាំងនេះសុទសឹងតែ ដឹកចេញពីតំបន់ព្រៃអភិរក្សព្រៃឡង់ ជាប់ព្រំប្រទល់៤ខេត្តគ្រប់គ្រង និងការពារដោយមន្ត្រីបរិស្ថាន ហេតុអ្វីបានក្រុមឈ្មួញនៅតែធ្វើសកម្មភាពបានដដែល ទាល់តែមានសមត្ថកិច្ចចម្រុះរបស់ថា្នក់ជាតិចុះមកទើបមានការបង្ក្រាប ទើបធ្វើឲ្យក្រុមឈ្មួញទាំងនោះរាំងស្ទះដឹកចេញមិនទាន់។ ប្រភពបានបន្តថា: ឈើទាំងនេះគឺជាក្រុមហ៊ុនក្រុមឈ្មួញតែមួយ ជាមួយឈើជិត២០០ដុំដែលបង្ក្រាបលើកមុននោះ ដោយដឹងថាមានសមត្ថកិច្ចចម្រុះចុះមកដោះមិនចេញ ទើបក្រុមឈ្មួញទាំងនោះមិនហៀនធ្វើសកម្មភាពដឹកចេញបាន ក្រាន់តែបំបែករូបភាពដឹកចល័តលាក់តាមព្រៃក្បែៗនោះ បណ្តោះអាសន្នរងចាំស្ងាត់ខ្មោចស្រុកឪ្យដៃ ទើបខ្មោចព្រៃធ្វើសកម្មភាពបន្តទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា: ក្រោយធ្វើការបង្ក្រាបនិងរឹបអូសគំនរឈើប្រភេទសុគ្រំឡាំងបួនជ្រុង ចំនួន៣៦ដុំខាងលើរួចមក សមត្ថកិច្ចបានប្រគល់ឪ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីប្រមូលដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការតាមនិតិវិធីច្បាប់។ ទោះជាយ៉ាងណាក៍ដោយក៍កម្លាំងសមត្ថកិច្ចចម្រុះថ្នាក់ជាតិនៅតែបន្តដំណើមិនរាថយ ដើម្បីរុករកក្រុមឈ្មួញកាប់បំផ្លិចបំផ្លាញព្រៃឈើ និងក្រុមឈ្មួញរកស៉ីដឹកជញ្ចូនឈើខុសច្បាប់ នៅកោលដៅសំខាន់ៗបន្តទៀត ដើម្បីទប់ស្កាត់ឪ្យខានតែបាន។

សូមបញ្ជាក់ថា: ទោះបីមានសមត្ថកិច្ចចម្រុះថ្នាក់ជាតិចុះទប់ស្កាត់ បង្ក្រាបហើយក៍ដោយ ក៍គេសង្កេតឃើញថា: ក៍នៅពុំទាន់វាយលុកស៉ីជម្រៅដល់កោលដៅ ចំណុចព្រៃឡង់ជាតំបន់ក្តៅដែលជាប្រភព ក្រហមឈ្មួញផលិតឈើនាំចេញ ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាននោះ។ គេសង្ស័យថា:ប្រហែលជាត្រូវសំណែនសែន ឪ្យបង្វៀងគេចហើយមើលទៅ ទើបសមត្ថកិច្ចចម្រុះរុករកតែជាយៗតំបន់បទល្មើសតែប៉ុណ្ណោះ មិនស៉ីជម្រៅសោះ ឬមួយក៍វាយទឹកបង្អើលត្រីឪ្យជាប់ម៉ងទេដឹង ទើបបណ្តោយឪ្យក្រុមឈ្មួញទាំងនោះធ្វើសកម្មភាពដដែល ដូចជាគឃ្លើននិងសមត្ថកិច្ចច្បាស់ណាស់។

ដោយ:ជួន សារ៉ាន