ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
សកម្មភាពឈ្មួញដឹកឈើយ៉ាងអនាធិបតេយ្យ លើដងផ្លូវជាតិលេខ៧ រួមទាំងរោងសិប្បកម្ម៤កន្លែងលួចបើកធ្វើយ៉ាងគឃ្លើន គ្មានសមត្ថកិច្ចនិងមន្ត្រីជំនាញណាអើពើឡើយ
Sat,20 February 2021 (Time 02:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ខេត្តក្រចេះ :គេសង្កេតឃើញថាសកម្មភាពក្រុមឈ្មួញរកស៉ីដឹកជញ្ចូនឈើ យ៉ាងអនាធិបតេយ្យដឹកទាំងយប់ដឹកទាំងថ្ងៃ គ្មានស្រាកស្រាន្ត ដឹកតាមរ៉ូម៉ក និងម៉ូតូ គោយន្តកន្ត្រៃ និងឡាន នាំចេញពីរតំបន់ព្រៃសហគមន៍ ដែនជម្រកសត្វព្រៃ តំបន់ព្រៃឡង់ជាដើម មានទាំងឈើអុស ខ្យូង និងប្រភេទឈើគ្រឿង ឈើឡាំងបួនជ្រុងខ្នាតឈើតាប់ ដឹកនាំចេញទៅប្រទេសវៀតណាម និងខ្លះទៀតដឹកឆ្ពោះទៅចែកចាយដាក់ដេប៉ូ ដូចជាខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកណ្តាល និងរាជធានីភ្នំពេញផងដែរ ដោយគ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណា ធ្វើការទប់ស្កាត់ឬបង្ក្រាបឡើយ។
ជាក់ស្តែងនៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោងប្រមាណ២.៣០នាទី ក្រុមអ្នកសារព័ត៌មានយើងចុះទៅយកព៍ត៌មាន ក៍បានប្រទះឃើញរោងសិប្បកម្មអត់ច្បាប់៤កន្លែងធំៗ រោងនិមួយៗសុទតែឈើប្រណិតដាក់នៅក្នុងរោងក៍មាន មុខរោង និងក្រោយរោង រួមទាំងនៅលើគោយន្តកន្ត្រៃមិនទាន់ទម្លាក់ក៍មាន ស្ថិតក្នុងភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។
ហើយកំពង់ធ្វើសកម្មភាពទ្រុងទ្រាយធំយ៉ាងគគ្រឹកគគ្រេង លាន់ត្រហឹងពេញភូមិ បែជាអាជ្ញាធរ និងសមត្ថកិច្ចធ្វើមិនដឹងទៅវិញ បណ្តោយឲ្យក្រុមឈ្មួញទាំងនេះ ធ្វើសកម្មភាពជាច្រើនខែ ឆ្នាំយ៉ាងគឃ្លើន។

នេះបើតាមប្រភពពីរប្រជាពលរដ្ឋរស់នៅក្បែនោះបានលួចបង្ហើបប្រាប់ថា: ឈើទាំងនេះ ក្រុមឈ្មួញដែលជាថៅកែរោងសិប្បកម្មទាំងនោះ ភាគច្រើនគេប្រមូលទិញឈើប្រណិតគ្រប់រូបភាព ពីទឹកដីនៃខេត្តមណ្ឌលគីរីជាប់ព្រំប្រទល់ ដឹកតាមគោយកន្ដ្រៃចេញពីរតំបន់ជម្រកសត្វព្រៃ ដឹកចូលរោងសិប្បកម្មកែឆ្នៃយ៉ាងគឃ្លើនរាល់ថ្ងៃ ដោយចេតនាបិតបាំងពីសមត្ថកិច្ចនិងមន្ត្រីជំនាញ រួចនាំចេញទៅលក់ចែកចសយតាមខេត្តផ្សេងៗ ដោយមិនខ្វល់ឬខ្លាចសមត្ថកិច្ចណាចុះបង្ក្រាបឡើយ។តាមពិតប្រហែលជាសមត្ថកិច្ចទាំងនោះ រួមទាំងអាជ្ញាធរផងដែរហើយមើលទៅត្រូវថ្នាំសណ្តំ ក្រុមឈ្មួញទាំងនោះដេកលក់ស្គប់ស្គល់ហើយមើលទៅ។

ឃើញដូច្នេះអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព ក៍ថតផ្តិតរូបភាពតាមវិជ្ជាជីវៈ នូវទីតាំងរោងសិប្បកម្មខាងលើល្មើសច្បាប់នេះតែម្តង ដើម្បីថតផ្តិតរូបភាព និងរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ដើម្បីមានវិធានការទប់ស្កាត់ នូវសកម្មភាពទាំងនេះថតរួច នូវភស្តុតាងបានហើយចេញមកវិញ តែត្រូវក្រុមថៅកែរោងសិប្បកម្មល្មើសច្បាប់ទាំង៤នាក់ ជាម្ចាស់ខាងលើមានឈ្មោះទី១.ចែភ័ណ្ឌ ទី២.ឈ្មោះសុយ៉ា ទី៣.ឈ្មោះតាំង ប៊ុនហេង និងទី៤.ឈ្មោះធា បាននាំគ្នីគ្នាបក្សពួកកូនចៅជាច្រើនអ្នក យកឈើមកបិតផ្លូវមិនឪ្យរថយន្តអ្នកសារព៍ត៌មានចេញបាន ចេតនាប្រើហឹង្សាមកលើអ្នកសារព័ត៌មានយើង។ តែក្រោយមកក្រុមទាំងនោះបានប្រមានដល់អ្នកសារព័ត៌មានយើងថា: ទាល់តែលុបរូបភាពចេញទាំងអស់ទើបឪ្យចេញវិញបាន បើមិនលុបទេនិងមានបញ្ហាហើយ។
ភ្លាមៗនោះដោយឃើញហេតុការណ៍ដូច្នេះអ្នកសារព័ត៌មានយើងបានខលទៅលោកវ៉ាត ឡាវី មេប៉ុស្តិ៍រលួសមានជ័យ លោកឆ្លើយថា:លោកនៅឆ្ងាយ មិនអាចទៅបានទេ លោកប្រាប់ថាឪ្យសម្រួលគ្នាទៅគេឪ្យលុបរូបភាព ក៍លុបទៅកំឪ្យមាបញ្ហាអី។ ចំណែកលោកអ៊ូ គឹមអ៊ា មេឃុំរលួសមានជ័យខលចូលគ្មាន អ្នកទទួលទូរស័ព្ទ លេខទូរស័ព្ទលោកមេឃុំ០៦៦៨៣៤៩៦៤ តែបើតាមការលើកឡើងរបស់ក្រុមពួក មករារាំងផ្លូវទាំងនោះបាននិយាយថា:លោកមេឃុំឪ្យពួកគេមកបិតផ្លូវដើម្បីសួរនាំទេ។

គួររំលឹកថា: ជុំវិញរឿងរោងសិប្បកម្មអណាធិបតេយ្យខាងលើនេះដែរ លោកតែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា: លោកគ្មានពេលទេ បើមានការអីឪ្យអ្នកសារព័ត៌មានយើងទៅជួបគាត់ដល់កន្លែង! តើការឆ្លើយរបស់ជំនាញរដ្ឋបាលព្រៃឈើនេះត្រូវឬខុស នៅទង្វើដែលក្រុមឈ្មួញកំពង់ធ្វើសកម្មភាព បែជាលោកឆ្លើយដោះសារទៅវិញ ទើបប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើជំនាញរដ្ឋបាលព្រៃឈើ សមត្ថកិច្ច រួមនិងអាជ្ញាធរមានការពាក់ព័ន្ធ ឃុបឃិតគ្នាទើបបទល្មើសកើតមាន យ៉ាងអណាធិបតេយ្យគ្មានអ្នកបង្ក្រាប ទើបមិនសហការជាមួយអ្នកសារព័ត៌មាន ចុះទប់ស្កាត់និងបង្ក្រាបសោះ បែជាលួចបញ្ចាឪ្យក្រុមបទល្មើស មកបិតផ្លូវរារាំងដកទូរស័ព្ទលុបអស់ទើបឪ្យចេញ។ ករណីនេះមានចេតនាកាងនិងការពារបទល្មើសទាំនេះពិតពាស់។

ដោយ!ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ