ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំសិក្ខាសាលា ស្តីពីការលេីកកម្ពស់ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ
Sat,20 February 2021 (Time 02:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 52នាក់)

ខេត្តស្ទឹងត្រែង: នៅសាលប្រជុំសាលាខេត្ត ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំធ្វើសិក្ខាសាលា ស្តីពី ការលេីកកម្ពស់ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ។ ដោយសិក្ខាសាលានេះប្រព្រឹត្តិទៅ រយៈពេល២ថ្ងៃ ចាប់ពី ថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមអធិបតីភាព លោក ជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត និង លោកជំទាវ កែវ សារឿន អភិបាលរងខេត្ត ព្រមទាំងមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ផងដែរ ។

ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះលោកជំទាវ កុត ប៊ុនមី បានស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តស្ទឹងត្រែង ត្រូវខិតខំបំពេញការងារនេះ ឲ្យប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការពារកុមារដែលត្រូវបានគេបំពារបំពានត្រូវដែលអាចកើតឡើងជាយថាហេតុ និងត្រូវខិតខំយកចិត្តទុកដាក់ទទួលយកនូវចំណេះដឹងក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ដើម្បីឧត្តមប្រយោជន៍ កិច្ចការពារកុមារ និងលើកកម្ពស់ សិទ្ធិកុមារនៅកម្ពុជា។

មានប្រសាសន៍បើកសិក្ខាសាលាស្តីពីការលេីកកម្ពស់ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ លោកជំទាវ ញ៉េប សុភាព បានលើកឡើងថា សិក្ខាសាលានេះធ្វេីឡេីងក្នុងគោលបំណង: .ជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដែលរាជរដ្ឋាភិបាលបានអនុម័ត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ដល់ថ្នាក់ក្រោមជាតិ ក្នុងការចូលរួមលើកកម្ពស់សិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារ។ ២.កំណត់រកដំណោះស្រាយជាយុទ្ធសាស្រ្ត និងឱកាសនៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការឆ្លើយតប និងអន្តរាគមន៍លើគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ។ ការរៀបចំសិក្ខាសាលានេះ ទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា។

លោកជំទាវញ៉េប សុភាព បន្តថា . ដោយមើលឃើញពីតម្រូវការជាក់ស្តែង និងចាំបាច់សម្រាប់ការពារកុមារនៅកម្ពុជា និងដោយមាន ការចង្អុលបង្ហាញ ពីឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទើបគណៈកម្មការការពារ កុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តាមរយៈកិច្ចប្រជុំរបស់ខ្លួនជាច្រើនលើក បានសម្រេច រៀបចំគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារនេះឡើង ដើម្បីជាត្រីវិស័យចង្អុលទិស ដល់គ្រប់ផ្នែក ពាក់ព័ន្ធឲ្យបំពេញការងារជាប្រព័ន្ធប្រទាក់ក្រឡា និងធ្វើយ៉ាងណាឲ្យអ្នកទទួលផលដែលជាកុមារ និងក្រុម គ្រួសារទទួលបានអត្ថប្រយោជន៍របស់ខ្លួនយ៉ាងពិតប្រាកដ។

លោកជំទាវ បានបន្ថែមថា . ការរៀបចំគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ គឺពន្លឿនយន្តការដែលមានស្រាប់ និងបន្តអនុវត្ត ឱ្យមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់សេវាប្រកបដោយសង្គតិភាពសម្រាប់កុមារ និងគ្រួសារកុមារ ដើម្បីធានាថាបញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធក្នុងការលើកកម្ពស់ សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។ នេះគឺជាជំហានថ្មីមួយទៀតក្នុងការ វិនិយោគជាមួយកុមារ ដោយសារការ វិនិយោគលើកុមារនៅថ្ងៃនេះហើយ នឹងបង្កើតបានជាធនធានមនុស្សដែលមានជំនាញ និងប្រកបដោយសក្តានុពល នាពេលអនាគត៕

ដោយ!ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ