ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពិធីប្រកាសតែងតាំងទទួល ស្គាល់សមត្ថភាពគណៈកិត្តិយសនិងគណៈកម្មការអនុសាខា ក្នុងស្រុកបុទុមសាគរ
Sat,20 February 2021 (Time 02:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 92នាក់)

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្នុងសាលប្រជុំសាលាស្រុកបូទុមសាគរ មានរៀបចំពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា ក្នុងស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត ០៣អង្គ ជាព្រះអនុគណស្រុក លោកស្រី គ្រី សោភ័ណ ប្រធានកិត្តិយសអនុសាខា លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខា ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករ បណ្តាក្រុមហ៊ុន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសប្បុរសជន នៃស្រុកបូទុមសាគរ ខេត្តកោះកុង បានចូលរួមយ៉ាងច្រើនកុះករ។

នៅក្នុងកម្មវិធីនោះ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឡើងអាន របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររអនុសាខាស្រុក បានអនុវត្ត ឆ្នាំ២០២០ និងទិសដៅភារកិច្ចបន្តឆ្នាំ២០២១ ជូនអង្គពិធីបានជ្រាបជារបាយការណ៍។

បន្ទាប់មកលោក លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានធ្វើបទបង្ហាញដល់អង្គពិធីទាំងមូលបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ ។
តមកលោកជំទាវ សរ ស៊ីមអ៊ីម សមាជិកគណៈកម្មាធិការសាខា បានអានសេចក្តីសម្រេច ប្រកាសតែងតាំង ទទួលស្គាល់សមាសភាពគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ ដែលចេញសេក្តីសម្រេចដោយ សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

បន្ទាប់ពីទទួលបានសេចក្តីសម្រេចតែងតាំងរួចហើយ លោក ហាក់ ឡេង ប្រធានគណៈកម្មា ធិការអនុសាខា តំណាង សមាជិ កគណៈកម្មាធិការអនុសាខា មានប្រសាសន៍ថា លោកនឹងប្តេជ្ញាចិត្ត ព្រមទាំងសប្បាយ រីករាយគោរពជូនចំពោះ សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាបានទុក ចិត្ត និងប្រគល់ការងារ ព្រមទាំងបានរៀបចំពិធីប្រកាស ទទួល ស្គាល់ដើម្បីឲ្យចូលបម្រើក្នុងវិស័យ មនុស្សធម៌ក្នុង ស្រុក ភូមិរបស់ពួកគាត់ ។

មានប្រសាសន៍សំណេះសំណា លក្នុងពិធីនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មា ធិការសាខា បានសម្តែងនូវមនោសញ្ចេតនាដ៏កក់ក្តៅចំពោះ លោក លោកស្រី គណៈកម្មា ធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំដែល មានឆន្ទៈចូលរួមចែករំលែកពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋានដើម្បីជាសេនាធិការឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់នៅមូលដ្ឋាន អោយទាន់ ពេលវេលានិងទទួលបានលទ្ធផលជោគជ័យស្របតាម ទិស ស្លោក “ ទីណា មាន ការលំបាក ទីនោះ មាន កាកបាទ ក្រហម កម្ពុជា និង កាកបាទក្រ ហម កម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗ គ្នា “។

លោកជំទាវប្រធាន បានផ្ដាំផ្ញើដល់ គណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ និង អ្នកពាក់ ព័ន្ធទាំងអស់នូវការងារសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១-ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងគណៈ កិត្តិ យស គណៈកម្មាធិការអនុសាខានិងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរ ។
២-ត្រូវមានការសហការនិងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីជាពិសេសរដ្ឋបាលស្រុក ក្នុងការបំពេញការងារមនុស្សធម៌ជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាក និងសេចក្ដីត្រូវការ របស់ ប្រជាជនងាយរងគ្រោះក៏ដូចជាជនរងគ្រោះដោយសារ គ្រោះ ថ្នាក់សង្គម និង គ្រោះធម្មជាតិ ។
៣- ត្រូវខិតខំពង្រឹងបង្កើនសមត្ថ ភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រីបុគ្គលិកអនុសាខា និងក្រុមកាកបាទក្រហមឃុំ ទាំងអស់ ដើម្បី ប្រសិទ្ធភាពការងារនិងអនុវត្តតាមច្បាប់លក្ខន្តិកៈវិធាននៃនីតិក្រម និងបទបញ្ញត្តិហិរញ្ញ វត្ថុ កាកបាទក្រហមកម្ពុជាឲ្យបានត្រឹមត្រូវ ។
៤-ត្រូវបន្តពង្រឹងពង្រីក សមាជិកកម្លាំង យុវជននិង អ្នកស្ម័គ្រចិត្ត បន្ថែមទៀត ដើម្បីឲ្យសកម្មភាពការងារមនុស្សធម៌របស់ អនុសាខា កាន់តែមានភាពរស់រវើកផុលផុសនិងមានប្រសិទ្ធភាព ។
៥/បន្តអនុវត្តសកម្មភាពមនុស្ស ធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងបូរណ ភាពដែនដីស្រុក ។
៦/ បន្តថែរក្សាកិត្តិនាមកាកបាទ ក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ។
ក្នុងកម្មវិធីនេះដែរអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានទទួលចំណូលពីសប្បុរសជនជាបឋមចំនួន ១០.០៨៣ ដុល្លារផងដែរ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ