ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ពលរដ្ឋដែលរស់នៅក្នុងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ អបអរសាទរ ជាមួយ នឹងចំណាត់ការ ដ៏ត្រឹមត្រូវរបស់លោកអភិបាលស្រុកបូទុមសាគរ
Fri,08 January 2021 (Time 03:05 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 19នាក់)

ខេត្តកោះកុង÷ដីព្រែកដែលស្ថិតក្នុងចំណុចព្រែកញ៉ែង ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះ កុង ដែលនៅក្នុងពេលថ្មីៗនេះ ត្រូវបានគេចាក់លុបយ៉ាងបំពាន ដើម្បីកេងចំណេញ ពីដីព្រែក ទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ក៏ត្រូវបានអាជ្ញាធរស្រុកបូទុមសាគរ ចាត់ វិធានការ ឱ្យកាយចេញជាបន្ទាន់ ពីព្រោះធ្វើឱ្យមានផលប៉ះពាល់ដល់សម្បតិសាធា រណៈ ដែលសម្រាប់ទុកជាផលប្រ យោជន៍រួមរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរចំណុចព្រែកញ៉ែងនោះ ។

បើយោងតាមការរៀបរាប់ពីសំណាក់ប្រជា ពលរដ្ឋ ដែលរស់នៅក្នុងឃុំអណ្តូងទឹក បានអោយអ្នកយកព័ត៌មានយើងដឹងថា អ្នកដែលបានចាក់ដីរំលោភយកចំណីព្រែកញ៉ែងនោះ គឺមានឈ្មោះ លោក ចូ វ៉ាងលី ដែលមានតួនាទី ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើ ប្រចាំខេត្តកោះកុង ហើយលោក ចូ វ៉ាងលី ក៏មានដី នៅជុំវិញបរិវេណស្ពានព្រែកនោះផងដែរ ។

បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីសំ ណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអ្នកយក ព័ត៌មាន បានរាយការណ៍ជូនទៅថ្នាក់អភិបាលស្រុក ពីបញ្ហាការរំលោភចំណីព្រែកនោះ រួចមក លោក ហាក់ឡេង ក្នុង នាមអភិបាលស្រុកបូទុមសាគរ លោកក៏បានរៀបចំក្រុមមន្ត្រីជំនាញ ឱ្យចុះទៅត្រួតពិនិត្យជាក់ស្តែង ហើយក៏បានចាត់ វិធានការ ឱ្យម្ចាស់ទីតាំងចាក់ដីខាងលើ ធ្វើការកាយចេញឡើងវិញចំនួន៥ម៉ែត្រពីមាត់អូរព្រែក នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ពីព្រោះឃើញថា សេចក្តីរាយការណ៍របស់ពលរដ្ឋពិតជាត្រឹមត្រូវ ពិតប្រាកដមែន ។

លោកហាក់ឡេង អភិបាលស្រុកបូទុមសា គរ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា លោកមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ទៅរំលោភបំពាន សម្បត្តិធម្ម ជាតិ ដែលជាសម្បត្តិរបស់រដ្ឋនោះឡើយ ។

ទាក់ទងទៅនិងវិធានការ របស់អាជ្ញាធរស្រុកបុទមសាគរនេះផងដែរ ពលរដ្ឋទូទៅ សូមកោតសរ សើរ ដល់អាជ្ញាធរស្រុកបូទុមសាគរ ជាពិសេស គឺលោកហាក់ឡេង អភិបាលស្រុកតែម្ដង ។ ក្នុងនាមពលរដ្ឋសូមគាំទ្រលោក ជាដរាប ដោយការគោរព ស្រលាញ់ ទីបំផុត ពីព្រោះលោកធ្វើដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនទូទៅ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
95 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2552 នាក់
ខែនេះ :
8439 នាក់
3 ខែនេះ :
19628 នាក់
សរុប :
64745 នាក់