(ក្រុងប៉ោយប៉ែត ):សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនខេត្តបន្ទាយមានជ័យ,ក្រុងប៉ោយប៉ែតកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ(ក១០)នៃមន្ទីរប្រឆាំងគ្រឿងញៀននៅវេលាម៉ោង០០និង០៥នាទីឈានចូល ថ្ងៃទី ០៧ខែ មករា ឆ្នាំ២០២១បានចុះបង្រ្កាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឬស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ(ក១០)នៃមន្ទីរប្រឆាំងគ្រឿងញៀននៅវេលាម៉ោង០០និង០៥នាទីឈានចូល ថ្ងៃទី០៧ខែមករា ឆ្នាំ២០២១ បានចាប់ឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់ចំនួន០២នាក់ មាន៖១-ឈ្មោះ មាស ធីតា ភេទប្រុស ជនជាតិខ្មែរនៅចំណុចមុខភោជនីយដ្ឋាន ម្លប់ឬស្សី ផ្លូវលេខ៥ សង្កាត់បាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសង្ស័យថ្នាំញៀនអ៊ិចស្រ្តាស៊ីចំនួន ៤៨គ្រាប់ ,សារធាតុញៀនសង្ស័យប្រភេទ កេតាមីន ចំនួន១៥ កូនថង់តូច ។២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស ដែលជាមេក្លោង នៅចំណុចបន្ទប់លេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ផ្ទះគ្មានលេខ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វត្ថុតាងចាប់យកមាន៖ថ្នាំគ្រាប់ពណ៍ត្រួយចេក ចំនួន២៣ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី,ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន៤ថង់សង្ស័យសារធាតុញៀនប្រភេទអ៊ិចចស្រ្តាស៊ី ,ថ្នាំគ្រាប់ពណ៍លឿងស្រាល ចំនួន៥ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី,ក្រាមសថ្លាចំនួន០១ កូនថង់សង្ស័យសារធាតុញៀន ,ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ សង្ស័យសារធាតុញៀន ,ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១ ,កេតាមីនទឹកចំនួន ១៥០ដបសង្ស័យសារធាតុញៀន ,សំភារះសំរាប់សម្ងួតថ្នាំញៀនមួយកំប្លេរ។ លោកស្នងការរង បានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការនេះ ដោយមន្ទីរប្រឆាំងគ្រឿងញៀនជាដើមករណី តាមប្រម៉ាញ់មុខសញ្ញាពីក្រុងភ្នំពេញ មកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង០២នាក់និងវត្ថុតាងប្រគល់ជូនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)
អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)
បេសកកម្មតាមចាប់ខ្លួនឃាតក អ៊ា ណារ៉េន ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា