ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ប្រតិភូកម្ពុជា.ថៃប្រជុំពិភាក្សាគ្រោងបើកច្រកអន្តរជាតិនិងច្រកតំបន់ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងឈមខេត្តស្រៈកែវ
Thu,25 November 2021 (Time 06:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

បន្ទាយមានជ័យ៖ប្រតិភូកម្ពុជា.ថៃខេត្តជាប់ជាយដែនបានជួបប្រជុំពិភាក្សាពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងកម្ពុជា និងខេត្តស្រៈកែវប្រទេសថៃនៅរសៀលថ្ងៃទី២៥ ខែ វិច្ឆិការ ឆ្នាំ២០២១ស្នាក់ការអន្តរជាតិក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រៈកែវ។

ប្រតិភូកម្ពុជា មានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងភាគីថៃ លោក បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រៈកែវ និងមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធបានចូលរួមជាច្រើនរូបទៀត។

កិច្ចប្រជុំពិភ្សារវាងកម្ពុជា.ថៃខេត្តជាប់ជាយដែននេះ ដើម្បីសំបើកច្រកអន្តរជាតិនិងច្រកតំបន់ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ឈមខេត្តស្រះកែវប្រទេសថៃ។

ពិភាក្សាបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ឡៃ និងបឹងត្រកួន និងខេត្តបាត់ដំបង ច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រៈកែវ។

ភាគីកម្ពុជាស្នើរសំអោយចេញចូល១ថ្ងៃ ៣.០០០នាក់ចេញចូលម៉ោង៦ព្រឹកដល់ម៉ោង១០យប់ អ្នកអូសរទេះ១ថ្ងៃអនុញ្ញាតិ៣០០ជើងក្នុង១រទេសអនុញ្ញាតិ៦នាក់តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពលករដែលមានបោដឺផាស់រឺប័ណ្ណឆ្លងព្រំដែនត្រូវអនុញ្ញាតិរយៈពេល៣ខែចំនួន៩០ថ្ងៃដែលធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។

ក្នុងប្រជុំពិភាក្សាភាគីថៃបានទទួលយកសំណើរអភិបាលខេត្តជាប់ជាយដែនស្រៈកែវប្រទេសថៃនិងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដើម្បីស្នើសំទៅរាជរដ្ឋាភិបាលថៃដើម្បីសម្រេចនិងជម្រាបពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ