ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពិតជាគួរឲ្យភ្ញាក់ផ្អើល ថ្នាំញៀន១០ការ៉ុង ស្មើ១៧០ដុំ ត្រូវសមត្ថកិច្ចនគបាលការពារព្រំដែន កម្ពុជា-ឡាវ នៃស្នងការដ្ឋាននគរបាលខេត្ត រកឃើញនិងបង្ក្រាបបាន នៅលើទូកភ្លាមៗ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
Thu,25 November 2021 (Time 11:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 171នាក់)

ខេត្តស្ទឹងត្រែង:នៅម៉ោងប្រហែល៧យប់​ ថ្ងៃទី​២៤​ ខែវិច្ឆិការ​ ឆ្នាំ២០២១​ កម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវ​ បានរឹបអូសថ្នាំញៀនបានចំនួន១០ការ៉ុង​ ស្មើនិងចំនួន១៧០ដុំ​ នៅលើទូក ត្រង់ចំណុចកោះល្ង​ ឃុំព្រះរំកិល​ ស្រុកបុរីអូរស្វាយសែនជ័យ​ ខេត្តស្ទឹងត្រែង​។ ដែលក្រុមបក្សពួកជួញដូរថ្នាំញៀន យកចេញពីកោះស្តាំ​ ស្រុកមឿងខូង​ ប្រទេសឡាវ បម្រុងឆ្លងដែនចូលមកកម្ពុជាយើង។ នេះបេីតាមការឱ្យដឹងពីមន្ត្រីនគរបាលការពារព្រំដែន កម្ពុជា ឡាវនៅព្រឹកថ្ងៃទី២៥​ ខែវិច្ឆិការ ឆ្នាំ២០២១នេះ។

សមត្ថកិច្ចបន្តថា​ ករណីប្រតិបត្តិការខាងលេី​ឃាត់ខ្លួនជនល្មេីសពុំបានទេ​ ដោយពួកគេបានដឹងខ្លួនមុន រត់គេចចូលព្រៃ​បាត់អស់​ ដោយបន្សល់ទុកតែទូក និងថ្នាំញៀនតែប៉ុណ្ណោះ។
បច្ចុប្បន្នគ្រឿងញៀនទាំងនោះ ត្រូវបានយកមករក្សាទុក នៅស្នងការនគរបាលខេត្ត​ស្ទឹងត្រែង ដេីម្បីចាត់ការបន្តតាមនីតិវិធី និងបើកកញ្ចប់សំណាក់ថ្នាំញៀនទាំងនេះ ក្រោមការពិនិត្យនិងសម្របសម្រួល ពីព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃនេះ។ ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ