ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
សមត្ថកិច្ចចាប់វ៉ៃខ្នោះមេភូមិម្នាក់ ករណីហឹង្សាព្រោះផឹកទឹកប្តូរនិស្ស័យជោកជាំ បាត់ការចងចាំដុតផ្ទះខ្លួនឯងចោល ទើបធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកស្រុក
Thu,25 November 2021 (Time 11:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 166នាក់)

ខេត្ត​មណ្ឌលគិរី​: ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលឃើញមានអគ្គិភ័យមួយបានកើតឡើងនៅក្នុងភូមិរបស់គាត់ ហើយភ្លាមៗពេលនោះពួកគាត់នាំគ្នារត់ទៅជួយ តែពួកគាត់ហួសចិត្តក្រៃពេកពេលទៅដល់កន្លែងកើតហេតុដឹងថាការឆេះនេះគឺមកពីម្ចាស់ផ្ទះជាមេភូមិ គ្មានការចេះដឹងបែទៅដុតផ្ទះខ្លួនចោល។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើត​ឡើងកាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង១១​និង​៣០នាទី​ ថ្ងៃត្រង់នៅ ចំណុច​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

នេះបើតាមរបាយការណ៍អធិការដ្ឋាន នគរបាលក្រុងសែនមនោរម្យបានបញ្ចាក់ថា: ក្រោយមេភូមិធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល ព្រឹកឡើងទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនបង្កខាងលើ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ យកមកសួរនាំ។ ជនបង្កហេតុខាងលើ គឺជាមេភូមិម្នាក់មានឈ្មោះ កេ​ត វុទ្ធី ភេទ​ប្រុស អាយុ​៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ ហើយត្រូវ​ចាប់ខ្លួនបន្ទាប់ពី​ធ្វើ​សកម្មភាពដុត​ផ្ទះ​ខ្លួនឯងចោល បណ្តាលឱ្យ​ខូចខាត​សម្ភារ: រួមមាន:ដូចជា ទូ​រដាក់​ខោអាវ ចំនួន២ , តុ​ឈើ២ កៅអី​តុ​ក្កតា​ចំនួន៧ គ្រែ​ដេក​ចំនួន​៣ ម៉ាស៊ីនបោក​ខោអាវ ចំនួន​១​គ្រឿង ទូរទស្សន៍១​គ្រឿង កង្ហា​រ២​គ្រឿង ខ្សែ​កមាស​១ខ្សែទម្ងន់​៦​ជជី ម៉ូ​ទ័​រ​បូមទឹក២គ្រឿង , ម៉ាស៊ីន​កាត់​ស្មៅ១ គ្រឿង , ម៉ាស៊ីន​ត្រង់​សឺន័រ១គ្រឿង និង អង្ករ​ចំនួន​១បេ​។​

បច្ចុប្បន្ន ជនបង្ក​ត្រូវបាន​កម្លាំងសមត្ថកិច្ចចាប់​ឃាត់ខ្លួន យកទៅអធិការដ្ឋាន​នគរបាលក្រុង​សែនមនោ​រម្យ ដើម្បី​ស៊ើបសួរ និង​កសាង​សំ​ណ៉ំ​រឿង បញ្ជូនទៅ​ស្នងការដ្ឋាននគបាលខេត្តដើម្បី​អនុវត្តតាម​នីតិវិធីច្បាប់ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ