ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មន្ទីរបរិស្ថានខេត្តសហការជាមួយ រដ្ឋបាលក្រុង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១
Thu,25 November 2021 (Time 11:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 162នាក់)

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១. លោក ដួង ពៅ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំរៀបចំប្រារព្ធពិធី ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ ។

ដោយមានការអញ្ជើញចូលរួមលោក លោកជំទាវ លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនកុះករ។

ក្នុងឱកាសនោះដែរ លោក ដួង ពៅ អភិបាលរងខេត្ត បានធ្វើការអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាននៅក្នុងខេត្តរបស់យើងទាំងអស់គ្នា ដោយចូលរួមធ្វើការចោលសំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ មិនត្រូវចោលសម្រាមពាសវាលពាសកាល ដែលនេះជាចំនុចដែលធ្វើអោយសោភ័ណ្ឌភាពក្នុងក្រុង ស្ទឹងត្រែង របស់យើងមានការថយចុះ និងបាត់បង់នៅការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតជាមួយនិងខេត្តគេផ្សេងៗទៀត ។

លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យមន្ត្រីជំនាញ ក៏ដូចជាមន្ត្រីរាជការក្នុងខេត្ត នៅតាមស្ថាប័ន នីមួយៗ សិស្សានុសិស្សទាំងអស់ ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតបរិស្ថាន នៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជានៅតាមទីសាធារណៈឱ្យល្អស្អាតទាំងអស់គ្នា និងត្រូវជួយពន្យល់ ឬណែនាំដល់អ្នកចោលសំរាម ចោលពាសវាលពាសកាល ដើម្បីចូលរួមប្រកួតប្រចែងទីក្រុងស្អាត៕ ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ