ថ្ងៃអង្គារ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឈ្មោះ វ៉ាន់ បើកលេងយ៉ាងរំភើយគ្មានរំខានដល់អាធរមានសមត្ថកិច្ចនៅស្រុកស្ទឹងត្រង់!
Mon,22 November 2021 (Time 07:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ខេត្ដកំពង់ចាម ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពយ៉ាងណាក្ដីហាក់ដូចជាខាងអាជ្ញាធរមានសមត្ថកិច្ចស្រុកស្ទឹងត្រង់ ដូចជាប្រងើយ មិនគោរពអនុវត្តន៍តាមសោះឡើយ ។

ជាក់ស្ដែងថ្មីៗនេះ ទីតាំងលួចលាក់បើកលេងល្បែងសុីសងជល់មាន់នឹងអាប៉ោងមួយនេះកំពុងបើកលេងយ៉ាងសុខសាន្ដ ចម្ងាយពីភូមិប្រហែល២គីឡូម៉ែត្រ នៅចំណុចក្នុងចំម្ការកៅស៊ូ នៅខាងជើងភូមិអណ្ដូងស្វាយ ហួសខ្ទមអ្នកតាប្រហែល៥០០ម៉ែត្រ សង្វៀនជល់មាន់ និងអាប៉ោងនៅខាងលិចផ្លូវ ស្ថិតនៅក្នុងភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននឹងកំពុងបើលេងយ៉ាងរំភើយគ្មានរំខានដល់អាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយហាក់បីដូចប្រទេសគ្មានច្បាប់ ដោយប្រមូលផ្ដុំគ្នាបេីកលេងយ៉ាងសប្បាយទៅវិញ ខណៈអាជ្ញាធរមានសមត្ថកិច្ចស្រុកស្ទឹងត្រង់មិនមានការបង្ក្រាប។

បើយោងតាមប្រភពច្បាស់ការ ពីអ្នកចេញចូលកន្លែងលេងល្បែងសុីសងជល់មាន់និងអាប៉ោងបានឲ្យដឹងថា ទីតាំងខាងលើនេះគឺជាកន្លែងមានក្ដីសុខសាន្ដសម្រាប់ពួកគេចូលទៅលេងដោយគ្មានក្ដីព្រួយបារម្ភហេីយគ្មានសមត្ថកិច្ចណាមករំខានឡើយ។
ហើយអ្វីដែលសំខាន់ទៀតនោះ គេសង្កេតឃើញថា បទល្មើសកើតមានជាច្រើនដូចជា ចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ និងកើតមានអំពើហឹង្សាជាច្រើន គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ជុំវិញករណីល្បែងសុីសងជល់មាន់ និងអាប៉ោងខាងលេីមួយនេះ អង្គភាពគេហទំព័រយើងខ្ញំុ បានធ្វើការទំនាក់ទំនង និងរាយការណ៍ជូន លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ តាមប្រពន្ធ័អេឡិចត្រូនិច(What App)និង(Telegram)លោកអធិការស្រុកស្ទឹងត្រង់បានចូលមើលហើយ ប៉ុន្តែមិនឆ្លើយតបសោះ ប្រហែលមានមូលហេតុអីហើយមើលទៅ។
ពាក់ព័ន្ធនឹងករណីល្បែងសុីសងនេះដែរ បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសូមសុំណូមពរដល់អាជ្ញាធរសមត្តកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសលោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម មេត្តាចាត់កម្លាំងជំនាញ ចុះពិនិត្យ និងបង្ក្រាបទីតាំងបើកល្បែងសុីសងខាងលើនេះផង ។
ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក៍ដូចជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល"៣កុំ ៣ការពារ" ផងដែរ។

អង្គភាពគេហទំព័រយើងខ្ញំុ រងចាំផ្សាយបកស្រាយឡើងវិញ ប្រសិនបើមានការពន្យល់បកស្រាយ ពីអាជ្ញាធរ និងសមត្ថកិច្ច ឬសាម៉ីជនណាមួយ ជុំវិញក្តីព្រួយបារម្ភ និងការលើកឡើងពីសំណាក់ប្រជាពរដ្ឋ នូវការបើកបនល្បែងស៊ីសងខាងលើ ក្រុមការងារយើងខ្ញំុរងចាំទទួលរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ