ថ្ងៃអង្គារ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ជនជាតិថៃមួយក្រុមផឹកស៊ី ស្រវឹងជោគខ្លួន ប្រើអាវុធបាញ់បោះសេរី ត្រូវមន្ត្រីប៉េអឹមបីនាក់រងរបួសធ្ងន់
Sun,21 November 2021 (Time 10:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

ក្រុងប៉ោយប៉ែត៖កាលពីវេលាម៉ោង១២និង០០នាទីឈានចូលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២១នៅចំនុច ផ្សារផឹកស៊ីនាពេលរាត្រី ចុងស្រល់កាស៊ីណូផ្កាយប្រាំក្រុងប៉ោយប៉ែត មានជនជាតិថៃមួយក្រុម និងក្រុមទំនើងជនជាតិខ្មែរ ដែលមានមុខរបរកាងជនជាតិថៃ ជនជាតិចិនបានបង្កភាព អុកឡុកឈ្លោះប្រកែកគ្នាបែកផ្សែង ក្នុងវង់ផឹកស៊ីស្រីញីអូនបង កើតជាជម្លោះផ្ទុះជាហឹង្សា ព្រោះតែអំណាចទឹកប្តូរនិស្ស័យ ផ្អើលដល់សមត្ថកិច្ចប៉េអឹមក្រុងប៉ោយប៉ែត ចុះទៅអន្តរាគមន៍ទាំងកណ្តាលរាត្រី ខកខានដំណេកមិនបានដេកពួនស្រួលជាមួយប្រពន្ធកូន។
ប្រព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុននឹងឈានដល់ការផ្ទុះអាវុធលឺស្នូរដួចផ្ទុះសង្គ្រាមនៅប្រទេសភូមា គឺសមត្ថកិច្ចប៉េអឹមបានចុះទៅឃាត់ ក្រុមទំនើងថៃនិងខ្មែរ ខ្លះថាមានទាំងចិនទៀតផងពោលគឺចម្រុះជាតិសាសាន៍ដែលខ្លាំងៗតែម្តង ។
ខណៈនោះពួកជនទំនើងមិនបានស្តាប់សមត្ថកិច្ចទេ បែរជាប្រើពាក្យសម្តីមិនសមរម្យដាក់សមត្ថកិច្ចទៀតផងព្រមទាំងគប់ដបស្រាបៀរកំប៉ុងទឹកសុទ្ធមកលើ ប៉េអឹមយ៉ាងងងើល រហូតដល់ការផ្ទុះអាវុធប្រហែល២០ទៅ៣០គ្រាប់ គ្រានោះដែរមន្ត្រីប៉េអឹម បានបង្ខំចិត្តបាញ់តប ត វិញ ដោយគ្រាន់តែបាញ់ឡើងលើតែប៉ុណ្ណោះ ធ្វើអោយជនដៃដល់ទំនើងបានចិត្តបាញ់ត្រូវប៉េអឹមបីនាក់ដួលដេកទីលើដី របួសធ្ងួន ក្នុងនោះមានម្នាក់ត្រូវគ្រាប់ធ្លុះពីថ្ពាល់ម្ខាងទៅថ្ពាល់ម្ខាង ។
ក្រុមជនសង្ស័យដៃដល់ ត្រូវសមត្ថកិច្ច ប្រើកម្លាំងជាប្រើឡោមទ័ព្ធដោយចាប់បានទាំងរស់ចំនួន១៥នាក់ ហើយត្រូវបញ្ជូនភ្លាមៗ មកកាន់ទីបញ្ជាការ អាវុធហត្ថក្រុងប៉ោយប៉ែត ដោយឡែក អ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ