ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោកស្វាយ សំអ៊ាង អភិបាលអភិបាលនៃគណ:អភិបាលខេត្ត បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន៥០គ្រួសារ
Thu,18 November 2021 (Time 09:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 165នាក់)

ខេត្តស្ទឹងត្រែង: នៅសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋដោយផ្ទាល់ ដែលជួបការលំបាក ខ្វះខាត និងងាយរងគ្រោះចំនួន៥០គ្រួសារ ស្ថិតក្នុងភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងពិធីនេះក៍មានការអញ្ចើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សា លោកអភិបាលនៃគណៈអភិបាលស្រុក បុរីអូរស្វាយសែនជ័យ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនេះលោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាលតែងតែ គិតគូរខ្វាយខ្វល់ចំពោះសុខទុក្ខ និងយកចិត្តទុក្ខដាក់ ដល់ប្រជាពលរដ្ឋមូលដ្ឋានគ្រប់ទីកន្លែង។

លោកស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍បន្តថា: គ្រប់ពេលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចមិនទុក្ខចោលប្រជាពលរដ្ឋណាម្នាក់ មិនឲ្យទទួលរងនូវផលលំបាក មិនធ្វើការដោះស្រាយនោះឡើយ។ ហើយរាជរដ្ឋាភិបាលតែងស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋ ហើយទីណាមានទុកទីនោះតែងតែមានវត្តមានសម្តេចទាំងទ្វេរ ជួយដោះឲ្យរួចផុតទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋ រួមទាំងជួយបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:។

លោកអភិបាលខេត្តបានបន្តទៀតថា: តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព រីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធសេរីភាពគ្រប់បែបយ៉ាង មានប្រពៃណី វប្បធម៌ ជំនឿសាសនា និងការប្រកបមុខរបរផ្សេងៗបានគ្រប់បែបយ៉ាង ដោយសារសុខសន្តិភាព។
ជាមួយគ្នានេះផងដែរលោកស្វាយ សំអ៊ាង បានអំពាវនាវនិងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា: អំណោយសប្បុសជនរបស់អង្គការ Hand of Hope ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន:មុង១ ភួយ១ មី១កេះ ទឹកត្រី១យួរ រទេះជនពិការ ចំនួន៤ អង្ករសារីរាង ០១បេ ត្រីខ ១យួរ អំបិល ១កញ្ចប់ ស្កសរ ១កញ្ចប់ និងអង្ករ១បេ៕ ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ