អ្នកទោស២នាក់ចុងក្រោយ ក្នុងចំណោមអ្នកទោស៧នាក់ ដែលវាយជញ្ចាំងគុករំដោះខ្លួនរត់ចេញ ត្រូវបានសមត្ថកិច្ចចម្រុះ តាមប្រមាញ់ចាប់យកមកវិញគ្រប់ចំនួន ហើយត្រូវតុលាការបន្តសាកសួរដើម្បីរកមូលហេតុ
ខេត្តស្ទឹងត្រែង: សមត្ថកិច្ចចម្រុះដឹកនាំដោយបញ្ចាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អស់រយៈពេល ៩ថ្ងៃ គិតត្រឹមថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយពីសមត្ថកិច្ចចម្រុះចាប់បាន ទណ្ឌិត៥នាក់ រួចមកសមត្ថកិច្ចនៅតែបន្តប្រមាញ់រុករក អ្នកទោសពីរនាក់ទៀតចាប់បាន នៅថ្ងៃទី១៧ ខែវិច្ឆិកានេះសរុប៧នាក់ ក្នុងបេសកម្មរបស់សមត្ថកិច្ចចម្រុះ មានកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អធិការដ្ថាននគរបាលស្រុកថាឡាបរិវ៉ាត់ និងអធិការដ្ឋានគរបាលស្រុកបុរីអូរស្វាយសែនជ័យ ក្នុងនោះក៏មានកម្លាំងអនុរក្សពន្ធនាគារខេត្តស្ទឹងត្រែង និងកម្លាំងអនុរក្សពន្ធនាគារ ក្នុងនោះក៏មានកម្លាំងសហការដូចជា កងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ កងរាជអាវុធហត្ថស្រុកបូរីអូរស្វាយសែនជ័យ និងកងកម្លាំងយោធាសឹករងខេត្តស្ទឹងត្រែង។ ទើបប្រតិបត្តិការតាមប្រមាញ់រុករកចាប់ខ្លួន អ្នកទោសដែលសេសសល់ពីរនាក់ទៀតបាន បញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ ដើម្បីយកមកចូលពន្ធនាគារវិញ។
សមត្ថកិច្ចបានដឹងថា: កើតចាប់ខ្លួនអ្នកទោស២នាក់រូបនេះ បានធ្វើឡើងនៅចំណុចកន្ទុយកោះហឹប ភូមិកោះហិប ឃុំកោះស្នែង ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ អ្នកទោសដែលសមត្ថកិច្ចចាប់ខ្លួនបាន ២នាក់ចុងក្រោយក្នុងអ្នកទោសទាំងពីរនាក់ដែលវាយចញ្ចាំងគុកលួចរត់នោះ មានឈ្មោះ១. ឡាវ៉ាន់ ការវង់ផែង និងម្នាក់ទៀតឈ្មោះសៀន ខន។ ទណ្ឌិតទាំងពីររូបនេះជាប់ទោសពីបទបទជួញដូរនូវសារជាតិញៀនដោយខុសច្បាប់។
ចំណែកទណ្ឌិត ៥នាក់ទៀតដែលកម្លាំងសមត្ថកិច្ចចម្រុះ បានចាប់ខ្លួនមកវិញជាបន្តបន្ទាប់ ក្រោយពីអ្នកទោសទាំងនោះធ្វើសកម្មភាព វាយជញ្ជាំងគុកដោយប្រើឧបករណ៍សិប្បកម្ម និងមានសម្ភារៈដូចជា ប្រដាប់ខួង ដែកសសេះ កំណត់ឈើកគ្រាក់ ភួយ និងខ្នើយ រុំសម្រាប់វាយជញ្ជាំងមិនឱ្យឮសំឡេងចេញក្រៅ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣ ជាងទៀបភ្លឺទៀបភ្លឺ។
សមត្ថកិច្ចបញ្ជាក់ថា: ក្នុងក្នុងចំណោមទណ្ឌិតទាំង៧នាក់ សមត្ថកិច្ចត្រូវបានចាប់ឃាត់នឹងនាំខ្លួនចូលក្នុងពន្ធនាគារវិញហើយ។ ក្នុងនោះទណ្ឌិតទី១.ឈ្មោះវាន់ ភូ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ បទល្មើសជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តុលាការកាត់ទោស២០ឆ្នាំ។
ទណ្ឌិតទី២.ឈ្មោះទូច ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន តុលាការកាត់ទោសជាប់ពន្ធនាគារ ៣០ឆ្នាំ។
ទណ្ឌិតទី៣.ឈ្មោះភិត ងិន ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិឡាវ មានបទល្មើសប៉ុនប៉ងជួញដូរដោយខុសច្បាប់ នៅសារធាតុញៀន និងមានកម្រិតទោស ០៤ឆ្នាំ។
ទណ្ឌិតទី៣.ឈ្មោះចាក់លី ចឺតាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តុលាការតម្រូវកាត់ទោសអស់មួយជីវិត។
បណ្ឌិតទី៥.ឈ្មោះហន វិមាន ជនជាតិខ្មែរ ភេទប្រុស អាយុ ២១ឆ្នាំ មានបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើទារុណកម្ម ទៅលើជនរងគ្រោះ តុលាកាត់ទោស ឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ។
រួមទាំងទណ្ឌិត២នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាន បន្ថែមទៀតនៅថ្ងៃទី១៧នេះ គ្រប់ចំនួន៧នាក់។
សូមរំលឹកថា: អយ្យការសាលាដំបូងខេត្តស្ទឹងត្រែង ក្រោយពីខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះ អស់រយៈពេល ៩ថ្ងៃ បើគិតពីថ្ងៃទណ្ឌិតទាំង ៧នាក់ ធ្វើសកម្មភាពវាយទម្លុះជញ្ចាំងគុក លួចរត់ចេញដោយសុវត្ថិភាព។ ត្រូវបានសមត្ថកិច្ចនាំខ្លួនទាំង៧នាក់នោះ ចូលពន្ធនាគារវិញហើយ។ ហើយតុលាការធ្វើការសាកសួរចម្លើយទណ្ឌិតទាំងនោះ ក្នុងការវាយទម្លុះជញ្ជាំងគុក ដើម្បីធ្វើសកម្មភាពចេញរួចទៅបាន ខណៈពេលនេះតុលាការបានធ្វើការសាកសួរចំនួន ៣នាក់រួចហើយ នៅសល់៤នាក់បន្តទៀត តុលាការនិងត្រៀមធ្វើការសាកសួរបន្តបន្ទាប់ រហូតទាល់តែគ្រប់ចំនួន ទណ្ឌិត៧នាក់ ដើម្បីរកមូលហេតុបទល្មើសនេះជាក់ស្ដែង។ ដោយ:ជួន សារ៉ាន