ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មុខមាត់ថ្មីនៃស្រុកម៉ាឡៃក្រោមម្លប់សន្តិភាព ការអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យកាន់តែរីកចំរើននៅបណ្តារខេត្ត ស្រុកក្រុង ការដាក់វិនិយោគទុន ក្រុមហ៊ុនប៉ាងណាគ្រី ពុះដីឡូរចាប់ផ្តើមបើកដំណើរការទទួលលក់ជូនអតិថិជន
Thu,18 November 2021 (Time 09:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

បន្ទាយមានជ័យ÷ទឹកដីជាយដែនស្រុកម៉ាឡៃប្រែមុខមាត់ថ្មី ក្រោមម្លប់សន្តិភាព របស់សម្តេចតេជោ មានការអភិវឌ្ឍន៍ជាពិសេសផ្នែកអចលនទ្រព្យ មានក្រុមហ៊ុនជាច្រើន ចូលមកដាក់ទុនវិនិយោគ ពិសេសក្រុមហ៊ុនប៉ាងណាគ្រី
បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយទំនាស់ដីធ្លី
ដោយបានចាប់ដៃគ្នាជាមួយតារាចម្រៀងខេមរៈសិរីមន្ត បើកគម្រោងដីឡូតិ៍ ក្រោមតម្លៃទីផ្សាសម្រួលដល់អ្នកក្រីក្រអាចបង់រំលស់បានដោយគ្រាន់តែចំណាយ៣៣០០រៀលស្មើនឹងដូង១ផ្លែក្នុង១ថ្ងៃអាចបានដីរស់នៅនិងកូនចៅមានកាងារធ្វើមិនបាច់ចំណាកស្រុកធ្វើអោយពលរដ្ឋគាំទ្រ។

ដូចការរំពឹងទុកនេះប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដើម្បីធ្វើការកក់ប្រាក់លើគម្រោងរបស់ក្រុមហ៊ុនប៉ាងណាគ្រីដែលចាប់ដៃជាមួយនឹងលោកខេមរៈសិរីមន្តពុះដីល្វែងចំនួន២០០ហិកតានៅចំណុចភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យយ៉ាងច្រើនកុះករ។
ឈនៅលើទីតាំងដីពុះល្វែងលោកខេមរៈសិរីមន្តបាននិយាយណែនាំប្រជាពលរដ្ឋដែលនាំគ្នាមកកក់ដីនោះថា÷មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋសម្រុកមកកក់
លុយនៅថ្ងៃនេះគឺពួកគាត់នឹងមានការចំណេញច្រើនព្រោះនៅពេលនេះគឺជាការប្រមូលសិនដោយខាងក្រុមហ៊ុនបានបញ្ចុះតម្លៃយ៉ាងពិសេសជូនពួកគាត់តែម្ដង។
ហើយពួកគាត់នឹងបានជ្រើសរើសយកកន្លែងល្អៗដែលពួកគាត់ពេញចិត្តបានមុនគេ។

ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺដីនេះក្រោយពីធ្វើការកក់ប្រាក់លើកដំបូងចំនួន ១០០ ដុល្លារនិងចាប់លេខឡូដីរួចរួចរាល់បងប្អូនប្រជាពលរដ្ឋអាចសាងសង់លំនៅដ្ឋានបានភ្លាម។
លោកខេមរៈសិរីមន្តបានបញ្ជាក់ថា÷
ការបង់លុយកាក់គឺត្រឹមតែផ្លែដូងមួយផ្លែប៉ុណ្ណោះ ៣៣០០រៀលក្នុងមួយថ្ងៃបើគិតជាខែដប់ម៉ឺនរៀលក្នុងមួយខែហើយបង់រំលោះមិនថាតម្លៃ ៨ ពាន់ឬមួយម៉ឺនដុល្លារបង់ដូចគ្នា។
ព្រោះតែក្រុមហ៊ុនយើងត្រូវការមនុស្សធ្វើការព្រោះនៅតំបន់នេះគឺក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៉ីស្ទេត អភិវឌ្ឍកំពុងអភិវឌ្ឍជុំវិញតំបន់នេះឲ្យទៅជាកន្លែងកំសាន្តនិងប្រមូលផ្ដុំទៅដោយរោងចក្រចំនួន ៦
មានផ្សារសាលារៀនសាលាបច្ចេកទេសសម្រាប់បណ្ដុះបណ្ដាលជំនាញជូនដល់យុវជនជាពិសេសកូនអ្នកស្រុកដែលបានរៀនចប់ត្រឹមថ្នាក់ទី ១២ហើយមិនមានថវិកាសម្រាប់រៀនបន្តយកបរិញ្ញាបត្រក៏អាចចូលរៀនយកជំនាញមកបំរើការនៅក្នុងក្រុមហ៊ុនបានកម្រៃខ្ពស់។ក្នុងនោះបងប្អូនដែលបានជាវលើគម្រោងដីនេះកុំបារម្ភចំពោះបញ្ហាការងារក្រុមហ៊ុនយើងកំពុងមានតម្រូវការជាខ្លាំងដោយមិនបាច់ធ្វើការចំណាកស្រុកទៅរកការងារនៅប្រទេសថៃឡើយព្រោះបានប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។
លោកខេមរៈសិរីមន្ដ បាន បន្តឲ្យដឹងទៀតថា÷មកជាវគម្រោងនៅថ្ងៃនេះគឺមានឱកាសចំណេញច្រើនបន្តិច
ទៀតcasino រោងចក្រនិង តំបន់កំសាន្តចាប់ដំណើរការហាងឆេងដីនៅតំបន់នេះគឺនឹងឡើងខ្ពស់។
ទាក់ទងទៅនឹងបញ្ហានេះដែរប្រជាពលរដ្ឋ
ដែលមកកក់លុយនៅថ្ងៃនេះបានសម្ដែងនូវទឹកចិត្តសប្បាយរីករាយនិងពេញចិត្តជាខ្លាំងទៅលើគម្រោងដីនេះដោយពួកគាត់ខំស្កាត់មកពីបណ្ដាខេត្តផ្សេងៗជាពិសេសអ្នកក្រុងប៉ោយប៉ែត មានការពេញចិត្តយ៉ាងខ្លាំងដោយសារទីតាំងភូមិសាស្ត្រនោះឃើញមានការអភិវឌ្ឍជាក់ស្ដែងមានរោងចក្រកាស៊ីណូនិងតំបន់កំសាន្តមានផ្សារសាលារៀនទៀតផងជាពិសេសពួកគាត់រំពឹងថាទិញដីនេះរួចនឹងមានការងារសម្រាប់កូនចៅពួកគាត់ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ