ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ភូមិឃុំមានសុវត្ថិភាព! លោកបូរិន្ទ ហៅម៉ាប់ រង់ការចោទប្រកាន់ “បង្ខំអ្នកកត់ឆ្នោតតាមផ្ទះ បង្ខំអោយលក់កន្ទុយលេខអោយខ្លួន និងមន្ត្រីជំនាញចុះចាប់ ”
Sun,10 January 2021 (Time 11:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 88នាក់)

(ខេត្តកំពង់ធំ)៖ មហាជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំបានរិះគន់ ចំអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចមិនបានគិតគូរបញ្ហាភូមិឃុំមានសុវត្ថិភាពឡើយ និងបានបើកភ្លើងខៀវឱ្យឈ្មោះបូរិន្ទ ហៅ ម៉ាប់ហស្សនាមមេខ្លា បានដើរបង្កើតកូនកញ្ច្រែងកំកត់កន្ទុតឆ្នោតវៀតណាម តាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។
យោងតាមប្រភពពីអ្នកកត់កន្ទុយឆ្នោតវៀតណាមបានបង្ហើបថា មេឆ្នោតវៀតណាមខាងលើនេះ កំរាមកំហែងឱ្យកូនកញ្ច្រែងតូចតាចនៅតាមផ្ទះ កត់អោយខ្លួន បើមិនសិនជាមិនព្រមកត់កន្ទុយឆ្នោតឲ្យខ្លួនទេ គេនឹងឱ្យសមត្ថកិច្ចមូលដ្ឋាន មកចាប់ជាមិនខានទេ ។
ប្រភពបានបន្តថា ការគំរាមកំហែងបែបនេះ គឺជាការរកផលប្រយោជន៍ផ្ទាល់ខ្លួន និងចែករំលែកអាជ្ញាធរមានសមត្ថកិច្ចជាដើម ។
បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ធំបានឲ្យដឹងថាលោក បូរិន្ទ ហៅម៉ាប់ ហស្សនាម ហៅមេខ្លា នេះបានសម្លុតគំរាមកំហែងមេឆ្នោតមួយចំនួន បើមិនលក់ឲ្យខ្លួនទេ និងឲ្យសមត្ថកិច្ចមកចាប់តែម្តងមិនទុកចាំយូរឡើយ ។
ប្រជាពលរដ្ឋបានលើកឡើងបន្តថា លោកបូរិន្ទ ហៅម៉ាប់ហស្សនាមមេខ្លា អ្នកកត់កន្ទុយឆ្នោតវៀតណាមមួយចំនួន ខ្សោយបេះដូង ខ្លះឈឺចាប់ ដោយសារតែការគំរាមមកំហែងរបស់លោកមេខ្លារូបនេះ ។
មហាជន ជាពិសេសប្រជាពលរដ្ឋក្នុងមួលដ្ឋាន សូមឲ្យអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ សមត្ថកិច្ចមូលដ្ឋាន មេត្តាគិតគូរអំពីភូមិឃុំមានសុវត្ថិភាពខ្លះ និងគួរតែមានវិធានការចំពោះលោកបូរិន្ទ ហៅម៉ាប់ ហស្សមេដែលកំពុងបង្កើត ល្បែងស៊ីសង អោយខាន់តែបានខាងមុននេះ ។
ទោះបីជាយើងណាសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីមន្ត្រីជំនាញ អាជ្ញាធរ បានទេ ចំណែកលោកបូរិន្ទ ហៅម៉ាប់ ហស្សនាមមេខ្លា ក៏ដូច្នោះដែល សារព័ត៌មានរង់ចាំការបំភ្លឺបញ្ហាខាងលើនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
94 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2551 នាក់
ខែនេះ :
8438 នាក់
3 ខែនេះ :
19627 នាក់
សរុប :
64744 នាក់