កោះកុង÷នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ នេះ លោក ជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធបើកបវេសនកាល ឆ្នាំសិ ក្សា ២០២០-២០២១ នៅវិទ្យា ល័យចំណេះទូទៅនិងបច្ចេក ទេសតេជោសែនកោះកុង ។ក្នុងពិធីនោះ លោក ង៉ែត ឡឹង ប្រធាន មន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃមួយដ៏ពិសេសថ្លៃថ្លាបំផុតដែលរាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យសាលារៀនទាំងអស់ទូ ទាំងប្រទេស ធ្វើពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០ - ២០២១ ក្រោមបរិបទនៃការការពារ ការរីករាលដាលជំងឺកូវីដ19 ។លោកថ្លែងបន្តថា សម្រាប់លទ្ធ ផលនៃការសិក្សាឆ្នាំ ២០១៩ - ២០២០ ដោយស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ19 ការរៀន និងការបង្រៀនមានការប្រែ ប្រួល ទៅតាមស្ថានភាពជាក់ ស្ដែង ក្រោយព្រឹត្តការណ៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកា ឆ្នាំ ២០២០ ផ្នែកបឋមសិក្សា គ្រូ បង្រៀនត្រូវបែងចែកជា២វេនក្នុង០១វេន សិក្សា ៣ ថ្ងៃ សម្រាប់ថ្នាក់ដែលមានសិស្សលើសពី ៣០ នាក់ ហើយបង្រៀនតែមុខវិជ្ជាសំខាន់ៗដូចជាភាសាខ្មែរ និងគណិត វិទ្យាប៉ុណ្ណោះ ។ ដោយឡែកសិស្សដែលសិក្សានៅតាមផ្ទះគ្រូបង្រៀនត្រូវចែកកិច្ចការឲ្យសិស្សរៀនបន្ថែម នឹងធ្វើការលើកទឹកចិត្តឱ្យឪពុក ម្ដាយផ្ដល់ឱកាសឲ្យកូនរៀនតាមរយៈទូរទស្សន៍ គេហទំព័ររបស់ក្រសួងអប់រំ យុវជន និង កីឡា និងសៀវភៅសិក្សាគោលបន្ថែម ។ចំពោះថ្នាក់ដែលមានសិស្សមិនលើសពី ៣០ នាក់ត្រូវបង្រៀនពេញម៉ោងធម្មតា ។ ចំណែកផ្នែកមធ្យមសិក្សាបឋមសឹក្សា និងទូរទុតិយភូមិវិញ ក៏ត្រូវបានបែង ចែកវេនសិក្សាផងដែរ ដោយរៀនទៅលើមុខវិជ្ជាសំខាន់ៗតែ ប៉ុណ្ណោះ ដូចជាមុខវិជ្ជាភា សាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យាជីវវិទ្យា និងប្រវត្តិវិទ្យាជាដើម បន្ថែមពីលើនេះ សិស្សានុសិស្សត្រូវរៀនដោយខ្លួនឯង តាមរយៈសៀវ ភៅសិក្សាដែលក្រសួងបានសហ ការជាមួយ សហភាព សហ ព័ន្ធ យុវជនកម្ពុជា ចែកជូនតាមកម្រិតថ្នាក់ និងសិក្សាតាមរយៈការបង្កើតក្លឹបសិក្សាតូចៗ នៅតាមផ្ទះ តាមទូរទស្សន៍ តាមគេហទំព័រ តាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗ ។-ល-។ លោកប្រធានមន្ទីរថ្លែងបន្តទៀតថាក្នុងបរិបទកូវីដ19 នេះដែលជាហេតុធ្វើឲ្យគ្រូពិបាកបង្រៀនសិស្សពិបាករៀនជីវភាពប្រជាពលរដ្ឋមួយចំនួនក្រីក្រពុំមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូនតំបន់មួយចំនួនពុំទាន់មានអគ្គិសនីប្រើ ប្រាស់ប្រព័ន្ធអ៊ីនធឺណិតអាក់រអួលជាដើម ។ ទោះបីឋិតក្នុងការលំបាកបែបនេះក៏ ដោយក៏គ្រូបង្រៀននិងសិស្សានុសិស្សខិតខំប្រឹងប្រែងអស់ពីលទ្ធភាពរៀងៗខ្លួនក្នុងការបង្រៀននិងរៀនដោយទទួលបានលទ្ធផលប្រសើរ-ផ្នែកបឋមសឹក្សាសិស្សបានឆ្លងភូមិសិក្សា (ឡើងថ្នាក់ទី ៧) ចំនួន២១២៩នាក់ ស្រី ១១៦៣នាក់ ស្មើនឹង៨៩,១២%-ផ្នែកមធ្យមសិក្សាបឋមភូមិ និងទុតិយៈភូមិ យោងទៅតាម អនុ សាសន៍ដ៏ខ្ពង់ ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចផ្ដល់ឱកាសឲ្យសិស្សានុសិស្សប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ជាប់ ១០០% ចំពោះបេក្ខជនដែលបានដាក់ពាក្យប្រលងសញ្ញាបត្រទាំងពីរខាង លើ ។ ក្នុងនោះសិស្សបានចុះ ឈ្មោះប្រឡងសញ្ញា បត្រមធ្យម សិក្សាបឋមភូមិ ចំនួន ១៣៩៣ ស្រី៧០៩ នាក់ ។ រីឯសិស្សបានដាក់ពាក្យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងស្វ័យរិន ចំនួន៩៨២ នាក់ ស្រី៤៦០នាក់ ត្រូវបានជាប់ជាស្ថាពរ ។ក្នុងពិធីបើកបវេសនកាល ឆ្នាំ សិក្សា ២០២០-២០២១ នេះដែរ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ទាំងស្រុង! ហើយជាមួយ គ្នាក្នុងឱកាសនោះដែរ លោកជំទាវអភិ បាលខេត្ត បានមានប្រសាសន៍បន្ថែមថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំ ណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារ សិក្សាខ្ពស់មានបន្ទប់រៀនស្អាតធំទូលាយ វិស័យអប់រំល្អនិងមានគុណភាព ។លោកជំទាវអភិបាលខេត្តបន្តថា កន្លងមកអត្រាកំណើនសិស្សនៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែពីមួយឆ្នាំទៅមួយ ឆ្នាំគឺមានការកើនឡើង ហើយសង្ឃឹម ថាថ្នាក់ទី ១២ ឆ្នាំនេះនិងមានសិស្សប្រឡង ជាប់បានច្រើននឹងទទួលបាននីតិល្អថែម ទៀត ។ ដូចនេះក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីខ្លាចខ្លួនជាទំពាំងស្នងឬស្សីដ៏រឹងមាំក្នុងការបន្តក៏សាងប្រជាតិទៅថ្ងៃអនាគត ។ លើសពីនេះទៀត លោកជំ ទាវ ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្រផ្សាយបន្ថែមទៀត អំពីការរស់នៅបែបគន្លងថ្មី ដើម្បីជៀសវាងឆ្លងនូវជំងឺកូវីដ19 ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សាអនាម័យឱ្យបានជាប់ជានិច្ច រាល់ការធ្វើដំណើរត្រូវពាក់ម៉ាសនិងមានទឹកអាកុលឬជែលលាដៃយកតាមខ្លួនជានិច្ច ៕ ដោយ សុគន្ធី
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)
អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)
បេសកកម្មតាមចាប់ខ្លួនឃាតក អ៊ា ណារ៉េន ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា