ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ជនជាតិថៃចំនួន៥នាក់ ត្រូវបានទាហានថៃ ក្របួចបាន ដែលពួកគេនាំយកម៉ូតូ៦គ្រឿង ឆ្លងដែនមកកម្ពុជា នៅបន្ទាត់ព្រំដែនក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ.!!!
Sat,09 October 2021 (Time 01:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ខេត្តស្រះកែវ៖ កាលពីថ្ងៃទី០៨ ខែតុលា ២០២១ កម្លាំងយោធាថៃប្រចាំការតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកតាព្រះយ៉ា ក្រោយទទួលបានសេចក្ដីរាយការណ៍មកថា មានការលួចនាំម៉ូតូបញ្ជូនទៅលក់អោយនាយទុនជនជាតិខ្មែរតាមច្រករបៀង ត្រង់បរិវេណភូមិ រ៉មត្រៃ ឃុំទព័ស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចថៃបានដឹកនាំកម្លាំងល្បាតត្រួតពិនិត្យ និងបានចាប់ខ្លួនបណ្ដាញលួចនាំម៉ូតូ បញ្ជូនទៅលក់នៅប្រទេសជិតខាងចំនួន៦គ្រឿង ព្រមទាំងជនត្រូវចោទ៥នាក់ទៀត។ សូមជំរាបថា៖ បន្ទាប់ពីការត្រួតពិនិត្យរបស់សមត្ថកិច្ចថៃរកឃើញថា មានវត្ថុតាងម៉ូតូចំនួន៦គ្រឿង រួមមាន៖ម៉ូតូ

ម៉ូតូ ម៉ាក Honda Scopy ព៌ណសចំនួន៣គ្រឿង,ម៉ូតូ Honda ADV ព៌ណខ្មៅចំនួន២គ្រឿង និង ម៉ូតូម៉ាក Honda ADV ព៌ណក្រហម១គ្រឿង និងចាប់ខ្លួនជនត្រូវចោទជាជនជាតិថៃបានចំនួន៥នាក់ ដែលអ្នកទាំងអស់រស់នៅក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។

បន្ទាប់ពីសមត្ថកិច្ចសួរចម្លើយ បុរសជាតិថៃឈ្មោះ សុ វីត បានសារភាពថា ពួកគេត្រូវបានជួលពី (ចែ ណាង) មិនស្គាល់នាមត្រកូលពិត ជួលអោយបើកម៉ូតូ បញ្ជូនទៅអោយនាយទុនជនជាតិខ្មែរ ដោយបានថ្លៃឈ្នួលក្នុងមួយគ្រឿង៥០០បាត។

បច្ចុប្បន្ន: សមត្ថកិច្ចស្រុកតាព្រះយ៉ា បញ្ជូនជនត្រូវចោទទាំង៥នាក់ រួមទាំងវត្ថុតាង ទៅអោយសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ