ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្តមញ៉ែម សំអឿនអភិបាលខេត្តរតនគិរីដែលទើបប្រកាសចូលកាន់ដំណែងកាលពីពេលថ្មីៗ
Sun,17 October 2021 (Time 07:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

(,ខេត្តរតនគិរី ) ឯកឧត្តមញ៉ែម សំអឿនអភិបាលខេត្តរតនគិរីដែលទើបប្រកាសចូលកាន់ដំណែងកាលពីពេលថ្មីៗនេះឥឡូវលោកបានចុះពិនិត្យស្ថានភាពទឹកទន្លេតស្រែពកខណៈភ្លៀងធ្លាក់ជាប់ៗគ្នាប៉ន្មានថ្ងៃមកនេះ។
អាជ្ញាធរខេត្តបានត្រៀមជាស្រេចនូវវិធានការដើម្បីឆ្លើយតបក្នុង
ករណីមានគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងដែលកើតឡើងជាយថាហេតុ
នេះជាប្រសាសន៍ឯកឧត្តមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះ
មហន្តរាយខេត្តបានលើកឡើងក្នុងឱកាសដែលឯកឧត្តមរួមនិងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ជាហេតុបណ្តាលអោយទឹកទន្លេស្រែពកកំពុងហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ននារសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២១នេះ។
ឯកឧត្តមបានដាក់ចេញនូវបទបញ្ជា ក៏ដូចជាអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកទន្លេ ដែលកំពុងបន្តហក់ឡើងខ្លាំងនេះ និងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងមនុស្សចាស់ព្រមទាំងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីស្ថានភាពទឹកក៏ដូចជា ស្ថានភាពរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ។តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមន៍បានជូនដំណឹងថាប្រទេសកម្ពុជាបានរងនូវឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាបធ្វើអោយមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលអោយទឹកទន្លេស្រែពកនិងទន្លេសេសាន្តហក់ឡើងជាបន្តបន្ទាប់ជិតដល់ចំណុចប្រកាសអាសន្ន។ហេតុ
នេះទាមទារប្រជាពលរដ្ឋក្នុងខេត្តពិសេសស្រុកដែលនៅតាមមាត់ទន្លេទាំងពីររួមមាន ស្រុកលំផាត់,កូនមុំអូរយ៉ាដាវ,អណ្តូងមាស,តាវែង និងវើនសៃជាក់ស្តែង
ស្ថានភាពទឹកទន្លេស្រែពកគិតត្រឹមរសៀលថ្ងៃទី
១៧ខែតុលាឆ្នាំ២០២១នេះទឹកមានកម្ពស់១១.៧៤ម៉ែត្រខណៈចំណុចប្រកាសអាសន្ន១២.៥០ម៉ែត្រ។ទន្លេសេសានគិតត្រឹមម៉ោង៤,៣០ទឹកមានកម្ពស់៦.៥៧ម៉ែត្រខណៈចំណុចប្រកាសអាសន្ន៨.៥០ម៉ែត្រ៕ដោយនាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ