ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធី បានបន្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋប្រភេទ ៣ បន្ទាប់ពីបានដោះស្រាយគោលនយោបាយជូនប្រជា ពលរដ្ឋប្រភេទ ២ រួចហើយ !
Sun,17 October 2021 (Time 10:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

កោះកុង​៖​ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគម្រោងវិនិ យោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន ចំនួន ៨៣១ គ្រួសារជាប្រភេទ ៣ ត្រូវបានក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងាររដ្ឋបាលខេត្ត កោះកុង រួមទាំងក្រុមការងាររដ្ឋ បាលស្រុកបុទុមសាគរ ស្រុកគីរី សាគរ និងមន្ទីរអង្គភាពពាក់ព័ន្ធ
បានបន្តធ្វើការដោះស្រាយជូនប្រ ជាពលរដ្ឋចំនួន ៨៣១ គ្រួសារបន្ថែមទៀត ដែលទទួលយកការដោះស្រាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយធ្វើការចាប់ឆ្នោតយកទីតាំងក្បាលដីឡូត៍ រយៈពេលចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១
បន្ទាប់ពីបានដោះស្រាយជូនប្រ ជាពលរដ្ឋប្រភេទ ២ ក្រៅមូល ដ្ឋាន (ខុសភូមិ ខុសឃុំ ) ចំនួន ១៧៧ គ្រួសាររួចមក ក្នុងចំណោ ម ប្រជាពលរដ្ឋ ២៥៥ គ្រួសារ ។

លោកសុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ នេះថា: ក្នុងចំណោមប្រជាពលរដ្ឋ ៨៣១ គ្រួសារ ដែលត្រូវធ្វើការចាប់ឆ្នោតនៅថ្ងៃទី ១៤-១៥ កន្លងទៅនេះ អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី រដ្ឋបាលខេត្ត និងរដ្ឋ បាលស្រុកទាំងពីរ មានគម្រោងឲ្យប្រជា ពលរដ្ឋ ចាប់ឆ្នោត ៧២៥ គ្រួសារ ចំនួន ៣ឃុំ ដែលមានឃុំកោះស្ដេច ឃុំភ្ញីមាស និងឃុំតានូន ។ ហើយប្រជាពលរដ្ឋដែលមិនបានមកចាប់ឆ្នោតយកក្បាលដីប្រមាណជា៤០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ៧២៥ គ្រួសារ ក្រុមការងារអាជ្ញាធរជាតិ និងរដ្ឋបាលខេត្តរៀបចំឱ្យប្រជាពលរដ្ឋចាប់ឆ្នោតបន្តទៀតនៅពេលក្រោយជាមួយប្រជាពលរដ្ឋ ១០៦ គ្រួសារក្នុងឃុំថ្មស ។

លោកអភិបាលខេត្តបានបញ្ជាក់ថា: ការ ចាប់ឆ្នោត វគ្គទី 2 នេះ មិនមានប្រជាពល រដ្ឋពីក្រៅស្រុកនោះទេ ប្រភេទ៣នេះ គឺប្រជាពលរដ្ឋដែលធ្លាប់បានទទួលដោះ ស្រាយសំណងគោលនយោបាយ ម្តងរួចមកហើយ កាលពីរជាង១០ ឆ្នាំមុន ដោយក្នុងមួយគ្រួសារ ទទួលបានដីលំនៅដ្ឋានកន្លះហិតា និងដីចម្ការចំនួន ២ ហិតា ។ ប៉ុន្តែដោយសារតែការដោះស្រាយនោះ មិនទាន់សមស្របទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង រដ្ឋាភិបាលនិងបានសម្រេចដោះស្រាយគោលនយោ បាយ ជូន ១ហិតាបន្ថែមទៀតក្នុងមួយគ្រួសារ ។

គួរបញ្ជាក់ផងដែរថា: ចាប់ឆ្នោត វគ្គ 2 នេះ គឺជាប្រជាពលរដ្ឋប្រភេទ៣ ធ្លាប់ទទួលបានសំណងគោលនយោបាយម្ដងរួចមកហើយ ហើយត្រូវបានរាជរដ្ឋាភិបាលដោះ ស្រាយគោលនយោបាយជូន១ហិចតាបន្ថែមទៀត ក្នុងមួយគ្រួសារ ដែលមានទីតាំងដី ស្ថិតនៅឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ