ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
មុខសញ្ញាជួញដូរសារធាតុញៀន០២នាក់ត្រូវបានសមត្ថកិច្ចបង្រាបរឹបអូសរថយន្ដ០១គ្រឿ​ង​ ថ្នាំញៀន១៦កញ្ចប់ធំ​
Wed,13 October 2021 (Time 09:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 127នាក់)

ខេត្តកំពង់ស្ពឺ​ ៖​កម្លាំ​ងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច កម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ នឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការពីកម្លាំងមន្ទីប្រឆាំងគ្រឿង​ញៀន​ (ក៤) ឧត្តមសេនីយ៍ទោឃិន សារ៉ាត់ នាយ រងមន្ទីប្រឆាំងគ្រឿងញៀន និងបានការសម្របស​ម្រួ​លនីតិវិធី​ពី​លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺថៃ្ងទី​១២​ តុលា​ ២០២១នៅវេលាម៉ោង២៣ នឹង១៥នាទី​
ដឹកនាំកំលាំង​ចម្រុះ​បានចុះបង្រ្កាបនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺុំ។សមត្ថកិច្ចបញ្ជាក់ថាលទ្ធផល​បឋម​រកឃើញម្សៅក្រាមពណ៍ថ្លាសចំនួន​១៦កញ្ចប់ធំ(សង្ស័យថាគ្រឿងញៀន នឹងឧបករណ៍​សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ក្នុងនោះ​ផង​ដែរ​ សមត្ថកិច្ច​បានធ្វេី​ការដកហូត​រថយន្ត​ FORD មួ​យគ្រឿង​(មធ្យោបាយ​ជួញដូរ​)​ និងមុខ​សញ្ញាស​ង្ស័យចំនួន២នាក់​ ដេីម្បី​យកមកសាកសួរ​ ៖
ជនសង្ស័យ​ពាក់ព័ន្ធ​ពីនាក់​មានឈ្មោះ​
១ .ឈ្មោះ​ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
២.ឈ្មោះ​ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹ ស្រុកភ្នំស្រួច
ដកហូតយករថយន្ត០១គ្រឿង ម៉ាកFORD EV​E​REST សេរីឆ្នាំ២០២១ ពណ៍ស​ មានស្លាក​លេខភ្នំពេញ​ 2BP-6979 នឹងបានបិតខ្ទប់ផ្ទះ​ ខាងលើ​បណ្ដោះអាសន្ន​ ។
​បច្ចុប្បន្នជនសង្ស័យទាំងពីនាក់ខាងលើ​ ព្រមទាំ​ងវត្ថុតាងបានដកហូត​ ​បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿង​ញៀន​ នៅរាជធានី​ភ្នំពេញ​ដេីម្បី​ចំណាត់កា​រ​នីតិវិធី​បន្ដ​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ