ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម ញ៉ែម សំអឿនត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី
Tue,12 October 2021 (Time 07:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

(ខេត្តរតនគិរី):នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តរតនគិរី។ ក្នុងពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី និងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តរតនគិរីផងដែរ។
តាមព្រះរាជក្រឹត្យព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរីជំនួស ឯកឧត្តម ថង សាវុន ដែលត្រូវបានត្រាស់បង្គាប់ផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលខេត្តរតនគិរីទៅជាអភិបាលខេត្តមណ្ឌលគិរី។
អញ្ជើញមានប្រសាសន៍នាឱកាសនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរដល់ ឯកឧត្តម ថង សាវុន ដែលបានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តរតនគិរី ខិតខំយកចិត្តទុកដាក់បម្រើជាតិ និងប្រជាជន ពិសេសការខិតខំអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានខិតខំបំពេញភារកិច្ចជាច្រើនទៀតដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងអភិវឌ្ឍន៍ខេត្តក្នុងរយៈពេលកន្លងមក។
សម្ដេច ក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្តរតនគិរី ត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះ។

សម្ដេច បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលបានខិតខំដាក់ចេញវិធានការនានា ព្រមទាំងការខិតខំទិញនិងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីទប់
ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម ញ៉ែម សំអឿន ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីបានប្ដេជ្ញាចិត្ត ក្នុងការលើកកម្ពស់សេវាសង្គម កសាង កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយសមធម៌ និងមានចីរភាព រួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ពិសេសបន្តដោះស្រាយទំនាស់ដីធ្លី និងករណីទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ព្រមទាំង ខិតខំ និងបន្តពង្រឹងផ្សព្វផ្សាយជំរុញ ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាននៅក្នុងខេត្តរតនគិរី៕ដោយាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ